អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៤ ខែមករាឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៤ ខែមករាឆ្នាំ២០២៤ តាមយ៉ូហាន ១,៣៥-៤២អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

ព្រះយេស៊ូទើបបានប្រសូត ហើយអាទិត្យព្រះសហគមន៍សុំឱ្យយើងរិះគិតពិចារណា តើព្រះយេស៊ូដែលទើបបានប្រសូតគឺជានរណា? បញ្ជាក់យើងចាប់ផ្តើមដោយមានលោកយ៉ូហានបាទីស្តដែលបង្ហាញព្រះយេស៊ូឱ្យសាវ័ករបស់គាត់ឃើញ ឱ្យសាវ័ករបស់គាត់ដើរតាមនេះជាកូនចៀមរបស់ព្រះជាម្ចាស់។ លោកយ៉ូហានបាទីស្តគាត់យល់ថា ព្រះយេស៊ូនឹងបន្តមុខងាររបស់លោកក្រោយពីលោក ហើយនឹងលោកយ៉ូហានមានចិត្តទូលាយពីព្រោះគាត់មិនទុកសាវ័ករបស់គាត់សម្រាប់ខ្លួនគាត់ ប៉ុន្តែគាត់ប្រគល់ ឬថ្វាយសាវ័ករបស់គាត់ឱ្យព្រះយេស៊ូ។ ប្រហែលរឿងនេះធ្វើឱ្យយើងស្គាល់អំពីថា តើយើងបានស្គាល់ព្រះយេស៊ូយ៉ាងដូចម្តេច? ប្រហែលមានមនុស្សម្នាក់ជាគ្រីស្តបរិស័ទដែលបានជួយណែនាំយើងឱ្យស្គាល់ព្រះយេស៊ូឱ្យយើងចូលនៅក្នុងព្រះសហគមន៍នេះជារឿងរបស់យើងជាគ្រីស្តបរិស័ទ ឬអ្នកស្វែងយល់ដើរតាមព្រះយេស៊ូ ដោយសារមានអ្នកខ្លះបានជួយណែនាំឱ្យយើងស្គាល់។ ក្រោយមកយើងឃើញថា សាវ័កពីរនាក់គេទៅជួបព្រះយេស៊ូ  និងសួរព្រះយេស៊ូថាលោកស្នាក់នៅឯណា? ហើយព្រះយេស៊ូមានព្រះបន្ទូលថា សូមអញ្ជើញមកនឹងឃើញ ហើយពេលនោះគេបានជួបព្រះយេស៊ូ។ អ្នកនិពន្ធអត្ថបទនេះសរេសរថា ពេលនោះគឺជាពេលវេលាម៉ោងបួនរសៀលដូច្នេះគាត់ចាំច្បាស់ថ្ងៃណាម៉ោងប៉ុន្មានដែលខ្លួនគាត់បានជួបព្រះយេស៊ូដូចជាហេតុការណ៍ដ៏អស្ចារ្យ​។ រឿងនេះជារបស់យើងដែរ យើងជួបព្រះយេស៊ូពេលណា? ហើយព្រះយេស៊ូគង់នៅឯណា? គឺព្រះយេស៊ូគង់នៅក្នុងព្រះសហគមន៍ ហើយយើងអាចជួបព្រះយេស៊ូ លុះត្រាតែយើងមានទំនាក់ទំនងនៅក្នុងសកម្មភាពរបស់ព្រះសហគមន៍។ ព្រះយេស៊ូគង់នៅឯណា? ព្រះយេស៊ូគង់នៅក្នុងព្រះពន្លាដែលមាននៅក្នុងព្រះវិហារ មានព្រះកាយរបស់ព្រះគ្រីស្តជាព្រះយេស៊ូដែលមានព្រះជន្មគង់នៅ ដោយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូគង់នៅក្នុងអគ្គសញ្ញាជាពិសេសអគ្គសញ្ញាអភិបូជា។ ព្រះយេស៊ូគង់នៅ​​ឯណា? ព្រះយេស៊ូគង់នៅក្នុងដួងចិត្តរបស់បងប្អូនជាអ្នកក្រ ជាអ្នកដែលត្រូវការសង្កត់ជិះជាន់ដែលជាអ្នកពិការ ដែលជាអ្នកជំងឺព្រះយេស៊ូគង់នៅក្នុងដួងចិត្តរបស់យើង ហើយឱ្យយើងចេះស្ងៀមស្ងាត់មួយរយៈជារៀងរាល់ថ្ងៃយើងអាចជួបព្រះយេស៊ូពិតប្រាកដមែន។ ដូច្នេះព្រះយេស៊ូដូចជាលាក់លៀមមិនមែនទេ ព្រះយេស៊ូមិនលាក់ខ្លួនទេ យើងអាចជួបព្រះយេស៊ូពិតប្រាកកដមែន ហើយព្រះយេស៊ូសព្វព្រះហឫទ័យឱ្យយើងស្គាល់ឱ្យយើងជួបព្រះអង្គមែន លុះត្រាតែយើងទៅជួបព្រះអង្គ និងសួរថាលោកស្នាក់នៅឯណា សុំឱ្យយើងខ្ញុំឃើញ ហើយនឹងសុំឱ្យខ្ញុំស្គាល់។ ចំណុចទី៣គឺសាវ័កទាំងពីរនាក់រំភើបចិត្ត ហើយនឹងបានទទួលអត្ថន័យថ្មីនៅក្នុងជីវិតរបស់គេ។ បញ្ជាក់គេចង់ចែករំលែកអំណរសប្បាយនេះដល់អ្នកដទៃ គេបានទៅជួបលោកស៊ីមន ហើយគេបានប្រាប់គាត់ថាគេបានជួបព្រះមេស៊ី ព្រះគ្រីស្តគឺជាស្តេចមួយអង្គដែលជនជាតិអ៊ីស្រាអែលទន្ទឹងរង់ចាំ តែសម្រាប់យើងជាព្រះសង្គ្រោះតែម្តងដែលធ្វើឱ្យយើងមានជីវិតថ្មីធ្វើឱ្យយើងទទួលអត្ថន័យថ្មី ដូច្នេះយើងចង់ចែកប្រសិនបើយើងបានជួបព្រះយេស៊ពិតប្រាកដមែន យើងចង់ចែកព្រះយេស៊ូដល់អ្នកដទៃ។ លោកស៊ីមនទៅជួបព្រះយេស៊ូ ហើយនឹងព្រះយេស៊ូដាក់ឈ្មោះថ្មីគឺសិលា ហើយរាល់ពេលដែលយើងបានជួបព្រះយេស៊ូយើងមានអត្ថសញ្ញាណ ឬយើងមានឈ្មោះថ្មី និងមានអត្ថសញ្ញាណបេសកកម្មថ្មី មានជីវិតថ្មី។ ដូច្នេះអត្ថបទដំណឹងល្អនៅថ្ងៃនេះ រំលឹកអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទតាំងពីជាអ្នកស្វែងយល់រហូតដល់ឥឡូវនេះយើងជាអ្នកប្រកាសដំណឹងល្អប្រហែលជាយើងត្រូវសួរខ្លួនឯងថា តើខ្ញុំបានជួបព្រះយេស៊ូ ខ្ញុំបានស្គាល់ព្រះយេស៊ូមកពីណា? តើខ្ញុំចំណាយពេលវេលាចង់ជួបព្រះយេស៊ូយ៉ាងដូចម្តេច? ហើយនឹងទី៣ តើងខ្ញុំប្រកាសដំណឹងល្អយ៉ាងដូចម្តេច? សួរស្តីឆ្នាំថ្មីសុំឱ្យបងប្អូនមានសេចក្តីសុខសាន្ត ហើយសេចក្តីសុខសាន្តពិតប្រាកដគឺព្រះយេស៊ូតែម្តង។ អាម៉ែន៕