លោកម៉ាហាធា ម៉ូហាម៉េដ រដ្ឋបុរសក្នុងប្រវត្តិសាស្រ្តម៉ាឡេស៊ីសម័យទំនើប

លោកម៉ាហាធា ប៊ីន ម៉ូហាម៉ាដ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ នៅទីក្រុង អាល័រ សេតា ប្រទេសម៉ាឡេស៊ី។ លោកគឺជារដ្ឋបុរសម៉ាឡេស៊ី និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ​២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

ឪពុក​របស់លោកម៉ាហាធៀ គឺលោកម៉ូហាម៉ាដ អ៊ីស្កង់ដា មានដើមកំណើតឥណ្ឌា និងជាកូន​ប្រុស​រ​បស់សាសនិកឥស្លាម ម៉ាឡេស៊ី ដែលបានធ្វើអន្តោប្រវេសន៍មករស់នៅ ទីក្រុង កេរ៉ាឡា ប្រទេសឥណ្ឌា នៅខណៈដែលម្តាយរបស់លោកម៉ាហាធៀ គឺជាជនជាតិម៉ាឡេស៊ី។ លោក​ម៉ាហាធៀ ម៉ូហាម៉ាដ បានសិក្សានៅទីក្រុង អាឡ័រ សេតា បន្ទាប់មក នៅសកល​វិទ្យាល័យ​វេជ្ជ​សាស្រ្ត King Edward ទី៧ នៅទីក្រុងសិង្ហបុរី។ លោកចូលមកធ្វើការ​ជាមន្រ្តី​ជា​ពេទ្យ​ទាហាន និងធ្វើការនៅលើកោះ ឡាងកាវី ប្រទេសម៉ាឡេស៊ី។

ក្រោយប្រឡូកចូលនយោបាយ ក្នុងអំឡុងអណត្តិទី១ ជានាយករដ្ឋមន្រ្តី លោកគឺជាសមាជិក​នៃ​អង្គការ​ជាតិម៉ាឡេរួបរួម ដែល​រួម​មានសម្ព័ន្ធមិត្តនយោបាយស្តាំនិយមម៉ាឡេស៊ី បារីសានជាតិ និងកាន់អំណាចពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០១៨។

លោកបានមានស្នាដៃស្ថាបនាម៉ាឡេស៊ីដោយផ្តួចផ្តើមនយោបាយបាយ ដែលគេហៅថា កែវ​ភ្នែក​​បាញ់ឆ្ពោះទៅទិសខាងកើត និងលើកទឹកចិត្តម៉ាឡេស៊ីឲ្យយកគំរូតាមជប៉ុន តាមវិស័យ​មាន​​ជា​អាទិ៍បច្ចេកវិជ្ជាឧស្សាហកម្មស្នូល។

លោកម៉ាហាធៀ បានត្រឡប់មកកាន់អំណាចលើកទី២ តាមរយៈ​ការបោះឆ្នោតនីតិបញ្ញត្តិ​នៅ​ថ្ងៃ​ទី១០​ឧសភា ឆ្នាំ២០១៨។ លោកនេះធ្វើជាប្រធានសម្ព័ន្ធមិត្តគណបក្ស ប៉ាកាតាន ហារ៉ាប៉ាន និងក្លាយជានាយករដ្ឋមន្រ្តី។ ដូច្នេះលោកបានក្លាយជាប្រមុខរដ្ឋាភិបាលដែល​មាន​អាយុ​ចំណាស់​បំផុតនៅក្នុងពិភពលោក ក្រោយបានផ្តួលសម្ព័ន្ធ​គណបក្សចាស់​របស់​លោក គឺ​អង្គការ​ជាតិនៃម៉ាឡេរួបរួមឬ UMNO។

លោកម៉ាហាធៀបានលាលែងតំណែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយមួយថ្ងៃនៃការ​ដួល​រលំ​នៃគណបក្សសម្ព័ន្ធមិត្ត និងការប៉ុនប៉ងរបស់គណបក្សរបស់លោកផ្តួលរំលំរដ្ឋាភិបាល និងបង្កើតរដ្ឋាភិបាលថ្មីដោយមានជំនួយពីគណបក្សសម្ព័ន្ធមិត្ត UMNO និងរារាំង លោកអានវ៉ា អ៊ីប្រាហ៊ីម មិនឲ្យក្លាយជានាយករដ្ឋមន្រ្តី។

ក្នុងអំឡុងអណត្តិរបស់លោក លោកម៉ាហាធៀបានប្រែក្លាយ​ប្រទេសម៉ាឡេស៊ទៅ​ជា​តំបន់​ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ និងជាកន្លែងស្រូបទាញហិរញ្ញវត្ថុ និងទូរគមនាគមន៍ តាមរយៈ​នយោបាយ​សេដ្ឋកិច្ចរបស់លោក ដែលមានមូលដ្ឋានគ្រឹះលើកសាជីវកម្មជាតិ ត្រូវ​បានគេ​ស្គាល់​ក្រោមឈ្មោះ Malaysia Plans។  

នយោបាយទាំងនេះត្រូវបានរក្សា ស្ទើរតែដល់ចុងបញ្ចប់នៃអណត្តិរបស់លោក។ លោក​ម៉ាហាធៀ បានដាក់ចេញនូវកម្មវិធីសេដ្ឋកិច្ច Wawasan 2020 ឬ ទស្សនវិស័យឆ្នាំ២០២០ ដែលអនុញ្ញាតឲ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ គឺនៅក្រោមអណត្តិរបស់លោក ដែល​អគារខ្ពស់ភ្លោះ ដ៏ល្បីល្បាញរបស់ម៉ាឡេស៊ីត្រូវបានសាងសង់ ហៅថា អគារ Petronas។

លោក​ម៉ាហាធៀអនុវត្តមនោគមន៍វិជ្ជាជាតិនិយម សម្រាប់ជនជាតិម៉ាឡេស៊ី។ អត្រា​នៃ​កំណើន​សេដ្ឋកិច្ចម៉ាឡេស៊ីគឺគួរឲ្យភ្ញាក់ផ្អើលណាស់គឺ ៨,១% នៅឆ្នាំ២០០០។ ៣,៥% នៅ​ឆ្នាំ​២០០២។ ៥,៥% នៅឆ្នាំ២០០៣។ អត្រានេះគឺខ្លាំងជាងកំណើនសម្រាប់ប្រទេសនាគ ឬខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ីដទៃទៀតផង។

នៅឆ្នាំ២០០២ ប្រទេសម៉ាឡេស៊ី មានអត្រាអត់ការងាវធ្វើ ដែលទាបបំផុត​នៅក្នុងពិភពលោក។ នៅឆ្នាំ២០០១ ប្រទេសបានទទួល ភ្ញៀវទេសចរជាង ១០លាននាក់។

លោកម៉ាហាធៀ ម៉ូហាម៉ាដ ត្រូវបានចាត់ទុកជា បុគ្គលមួយរូបដ៏មានសារៈសំខាន់បំផុត​នៃ​ប្រវត្តិសាស្រ្ត​ទំនើបរបស់ម៉ាឡេស៊ី។ ទស្សវដ្តី ថែម បានចាត់ទុកលោកគឺជាបុគ្គលម្នាក់​ក្នុង​ចំណោម ១០០នាក់ ដែលមានឥទ្ធិពលបំផុត​នៅឆ្នាំ២០១៩។

Daily Program

Livesteam thumbnail