រដ្ឋមន្ត្រីកិច្ចការនារី៖ ស្ត្រី គួរបន្តសាមគ្គីគ្នាដើម្បីទទួលបានសមភាពនៅកន្លែងធ្វើការ

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានលើកឡើងថា ថ្វីត្បិតតែមានភាពចម្រើនជា​បន្តបន្ទាប់ទាក់ទងនឹងអ្នកដឹកនាំជាស្ត្រី តែ​បញ្ហានៅតែបន្តប្រឈមកើតមានឡើង​​ ហើយនេះជាមូលហេតុដែល​«ស្ត្រី» គួរបន្តសាមគ្គីគ្នាដើម្បីទទួលបានសមភាពនៅកន្លែងធ្វើការ។

លោកស្រី អ៊ឹង កន្ថាផាវី បានចូលរួមកម្មវិធីពាក់ព័ន្ធនឹងស្ត្រី Power Up Women Convention:US-ASEAN YSEALI Women Leadership Academy Alumni Network តាមរយៈកម្មវិធី ZOOM បានលើកឡើងនៅក្នុងកម្មវិ​ធីថា ថ្វីត្បិតតែមានភាពចម្រើនជាបន្តបន្ទាប់ទាក់ទងនឹងអ្នកដឹកនាំជាស្ត្រី បញ្ហានៅតែបន្តប្រឈមមាន ហើយនេះជាមូលហេតុដែលស្ត្រី គួរបន្តសាមគ្គីគ្នាដើម្បីទទួលបានសមភាពនៅកន្លែងធ្វើការ។

វេទិការ Power Up Women Convention នេះធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្ដដល់ស្ត្រី ក្នុងបង្ហាញពីវិសមភា​ពនៅកន្លែងធ្វើការ និងវិធីសាស្ត្រដើម្បីប្រឈមមុខជាមួយវិសមភាពទាំងនេះ ពីសំណាក់យុវជនដែលមកពីបណ្តាប្រ​ទេសអាស៊ាន ហើយក៏ជាវេទិការមួយដែលជំរុញឱ្យមានបណ្ដាញគាំទ្រស្ត្រីមួយ ដែលជួយដោះស្រាយបញ្ហាខាងលើ​ស​ម្រាប់ពេលអនាគត៕

Daily Program

Livesteam thumbnail