យុវជនជនជាតិដើមភាគតិចទំពួន រៀនជំនាញ«កាត់ដេរ» រហូតដល់ចប់

យុវជនជនជាតិដើមភាគតិចទំពួន លោក រម៉ាម ឆូយ រស់នៅស្រុកអណ្តូងមាស ខេត្តរតនគិរី  បានរៀនជំនាញ«កាត់ដេរ» ជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៤ខែ ធ្វើកម្មសិក្សាចំនួន២ខែជាមួយមេជាង។

យុវជនជនជាតិដើមភាគតិចទំពួន លោក រម៉ាម ឆូយ រស់នៅស្រុកអណ្តូងមាស ខេត្តរតនគិរី  បានរៀនជំនាញ«កាត់ដេរ» ជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៤ខែ ធ្វើកម្មសិក្សាចំនួន២ខែជាមួយមេជាង។

ការសិក្សាជំនាញនេះ ធ្វើឲ្យលោក ឆូយ ទទួលបានការស្ដីថា ពីអ្នកភូមិ និងមិត្តភក្តិ ដោយសារតែការងារនេះ ត្រូវបានគេ​គិតថាជាជំនាញរបស់ស្ដ្រី ប៉ុន្ដែលោក ឆូយ មិនយកចិត្តទុកដាក់ពីពាក្យសម្ដីរបស់គេឡើយ សំខាន់ខ្លួនបានរៀនជំ​នាញ ដែលស្រឡាញ់ រកប្រាក់ចំណូលបាន ជួយខ្លួនឯង និងមិនគិតថាវាជាជំនាញសម្រាប់មនុស្សស្រីរឺប្រុស នោះទេ​។

យុវជនជនជាតិដើមភាគតិចទំពួន លោក រម៉ាម ឆូយ បានឈប់រៀនតាំងពីថា្នក់ទី៤ ដោយសារតែការទទួលមរណភា​ពរបស់ឪពុក ធ្វើឲ្យគ្មានអ្នកជួយការងារម្ដាយរបស់ខ្លួន។ បន្ទាប់ពីបានឈប់រៀនយុវជនរូបនេះ ធ្វើស្រែចំការ នៅក្នុងភូ​មិស្រុកដែលខ្លួនរស់នៅ ដើម្បីជួយក្រុមគ្រួសារ។

លោក ឆូយ បានដឹងដំណឹង អំពីការរៀនជំនាញតាមររយៈមេភូមិ ដោយមានបុគ្គលិក «សមាគមគ្រួសារយើង» មកផ្ស​ព្វផ្សាយ​ជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ។ រម៉ាម ឆូយ បានសម្រេចចិត្តរៀនជំនាញ«កាត់ដេរ» ដោ​យ​ព្រោះតែស្រឡាញ់ និងចង់ក្លាយជា មេជាងកាត់ដេរ។

យុវជនវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ថា ការរៀនជំនាញកាត់ដេរនេះ ធ្វើឲ្យអ្នកភូមិ និងមិត្តភក្តិ ស្ដីបន្ទោសថាហេតុអ្វីមិ​នរៀនជួសជុលម៉ូតូ ម៉ាស៊ីខ្នាតតូច និង គោយន្ត ដោយសារតែពួកគេគិតថា ជំនាញកាត់ដេរ ជាជំនាញរបស់មនុស្ស ស្រី។

ទោះជាយ៉ាងណាក្ដី លោក ឆូយ មិនយកចិត្តទុកដាក់ពីពាក្យសម្ដីទាំងនេះឡើយ សំខាន់ខ្លួនបានរៀនជំនាញ ដែលស្រឡាញ់ រកប្រាក់ចំណូលបាន ជួយខ្លួនឯង និងមិនគិតថាវាជាជំនាញសម្រាប់មនុស្សស្រីរឺប្រុស នោះទេ។

យុវជនរូបនេះ បានបន្ដថា នៅពេលចូលរៀនដំបូង មានការលំបាកទៅលើការស្នាក់នៅ ហូបចុក និងការនិយាយភាសាខ្មែរអត់សូវច្បាស់ ជាមួយមេជាង។ បន្ថែមពីនេះ ពិបាកក្នុងការធ្វើដំណើរទៅមកលេងផ្ទះ ដោយសារឆ្ងាយ និងមិ​នសូវបានជួយធ្វើការងារម្ដាយ។ ការលំបាកទាំងអស់នេះ ធ្វើឲ្យមានចិត្តចង់ឈប់ម្តងៗដែរ។ ប៉ុន្តែលោកគ្រូបានណែនាំ និងលើកទឹកចិត្តឲ្យតស៊ូ និងមានការជួយគាំទ្រពីគម្រោង ទើបធ្វើឲ្យអាចបន្ដការសិក្សា រហូតដល់បានបញ្ចប់ការសិក្សាដោយជោគជ័យ។

លោក ឆូយ បានឲ្យដឹងថា ៖ «បន្ទាប់ពីបានរៀនចប់ ធ្វើការអោយមេជាងដែលអាចទទួលបានប្រាក់ខែ ក្នុងមួយខែ៦​០ម៉ឺន ទៅ៧០ម៉ឺន។ បន្ទាប់ពីធ្វើការបានប្រមាណជាបួនឆ្នាំ ក៏យកប្រាក់ដែលសន្សំបាន មកធ្វើជាទុន ក្នុងការបើកក​ន្លែងកាត់ដេរខ្លួនឯង។ បន្ទាប់ពីបានបើកកន្លែងដោយខ្លួនឯង អាចរកចំណូលបានប្រមាណជា៥ម៉ឺនរៀល ក្នុងមួយថ្ងៃ»​។

យុវជនមកពីខេត្តរតនគិរីរូបនេះ បន្តថា តាមរយៈការងារសព្វថ្ងៃនេះ ធ្វើឲ្យខ្លួនបានរស់នៅជិតផ្ទះ ជិតម្ដាយ និងបានជួ​យធ្វើការងារចំការខ្លះ។ ជាពិសេស គឺម្ចាស់ការលើខ្លួនឯង ការរកស៊ីចំណេញរឺខាតស្ថិតនៅលើខ្លួនឯង។ តាមរយៈការងារនេះដែរ វាបានជួយអោយខ្លួនមានចំណូល យកជួយម្ដាយ ក្រុមគ្រួសារទិញម្ហូបអារហារ ហើយអាចរកចំណូលបានតិចតួច ជួលគេជួយធ្វើស្រែចំការ។ ការងារកាត់ដេរ ធ្វើអោយខ្លួនមានមោទនភាពខ្លួនឯង ដែលអាចរកលុយបាន មានមិត្តភក្តិ និងត្រូវបានគេគោរពស្រឡាញ់ផងដែរ៕

Daily Program

Livesteam thumbnail