ជុន ជុងគុក កំពូលតារាចម្រៀងប្រុសល្បីប្រចាំក្រុម BTS កូរ៉េខាងត្បូង

លោកជុន ជុងគុក គឺជាតារាចម្រៀងប្រុស អ្នករាំ អ្នកនិពន្ធភ្លេងដ៏ល្បីល្បាញ របស់កូរ៉េ ខាង ត្បូង។ លោកក៏ជាសមាជិកនៃក្រុមអ្នកចម្រៀងប្រុស BTS ផងដែរ។

លោកជុងគុក កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៧ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ លោក​ជុងគុកក៏ជាកីឡា​ករ​ឆ្នើមតៃខ្វាន់ដូខ្សែក្រវ៉ាត់ខ្មៅផងដែរ។

បន្ទាប់ពីបានចូលរួមជាមួយក្រុមហ៊ុនកំសាន្ត Big Hit លោកជុងគុក ចុះឈ្មោះចូលរៀន នៅ​សាលា​ម​ធ្យមសិក្សា បែកយ៉ាង និងនៅទីក្រុងសេអ៊ូល និងរៀននៅសាលាសិល្បៈសម្តែង។

កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកបានទទួលសញ្ញាបត្រពីសាលាសិល្បៈសម្តែងទីក្រុងសេអ៊ូល។ នៅវ័យក្មេង ក្តីស្រមៃរបស់លោកគឺក្លាយជាអ្នកលេងកីឡា បាកមីនតុន។ នៅសាលា លោក​បាន​ចូលរួមជាមួយក្រុមរាំ ប៊ី ប៊យយ៉ីង។

នៅអាយុ ១៣ឆ្នាំ លោកជុងគុក បានចូលរួម​ឆាកសម្រាប់កម្មវិធីផ្សព្វផ្សាយ ទេពកោសល្យ Superstar K3។ នៅឆ្នាំ២០១២ នៅអាយុ ១៤ឆ្នាំ លោកជុងគុកបានទៅទីក្រុងឡូស អេនចេឡេស សហរដ្ឋអាម៉េរិក រយៈពេល ១ខែ និងរៀនប្រភេទនៃការរាំជាច្រើននៅសាលា​របាំ​ចលនាស្ទាយជីវិត។

លោកជុងគុក ចុះហត្ថលេខាកុងត្រាជាមួយក្រុមហ៊ុនកំសាន្ត Big Hit និងក្លាយជាសមាជិកក្រុម BTS។ លោកចាប់ផ្តើមជាមួយក្រុមBTS នៅថ្ងៃទី១៣ ខែមិថុនា និងបញ្ចេញបទចម្រៀងទីមួយ ចំណង​ជើងថា No More Dream ដែលជាផ្នែកនៃអាល់ប៊ុមចម្រៀង ​2 Cool 4 Skool។

លោកជុងគុក គឺជាអ្នកចម្រៀងសំខាន់ អ្នកដឹកនាំរាំ និងជាអ្នករាំរ៉េបនៃក្រុម BTS។ បទចម្រៀង Begin ដែលមាននៅក្នុង អាល់ប៊ុមចម្រៀង Wings នៅឆ្នាំ ២០១៦ គឺជាបទចម្រៀងដំបូង​ដែល ច្រៀងម្នាក់ឯកដោយលោកជុងគុក។

លោកជុងគុក បានសហការជាមួយអ្នកចម្រៀងកូរ៉េដទៃៗ ទៀត ព្រមជាមួយមេដឹកនាំ​នយោបាយ​​សម្រាប់ការច្រៀងបទចម្រៀង One Dream One Korea។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ លោកជុងគុក បានច្រៀងចម្រៀងលំនាំបទ We Don’t Talk Anymore ដែលជាចម្រៀងប្រភពដើមរបស់ ឆាកលី ភុត និង សេឡឺណា ហ្គោម៉េ នៅលើ បណ្តាញ​សង្គម Twitter របស់ BTS។

ជាថ្មីម្តងទៀត លោកជុងគុក បានសហការជាមួយ ឆាកលី ភុត នៅពេលចេញបទ Left and Right នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

លោកជុងគុក បានផ្សាយជាទៀងទាត់នូវបទចម្រៀង​នៅលើបណ្តាញសង្គម SoundCloud នៃក្រុម BTS។ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោកជុងគុក បាន​ផ្សព្វ​ផ្សាយ​ចម្រៀង Still With You ដែលស្តាប់ដោយសេរីនៅលើអ៊ីនធឺណិត នៅក្នុងក្របខណ្ឌ​នៃការ​ប្រារព្ធ​កម្ម​វិធី​ខួប​ប្រចាំ​ឆ្នាំនៃការចាប់ផ្តើមរបស់ក្រុម BTS។ នេះជាចម្រៀង ដែល​លោក​ជុង​គុក និពន្ធ និង​ច្រៀង​ផ្ទាល់។

នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២២ លោកជុងគុក បានច្រៀងចម្រៀងបទ Dreamers ដោយ​ឡើង​សម្តែង​លើឆាក នៅអំឡុងកម្មវិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។ បទចម្រៀងនេះ គឺជាផ្នែកនៃអាល់ប៊ុមចម្រៀងផ្លូវការ​ដើម​នៃ​ក្រុម BTS។ នៅអំឡុង​ការសម្តែងរបស់លោក​នៅពេលបើកកម្មវិធីនៅពហុកីឡាដ្ឋាន អាល់ បាអ៊ី នៅទីក្រុង អាល់ឃ័រ ប្រទេសកាតា លោកជុងគុក ច្រៀងចម្រៀងជាមួយអ្នកចម្រៀង កាតា លោកហ្វ៉ាហាត អាល់ គូបៃស៊ី។   លោកជុងគុក គឺជាតារាសិល្បៈកូរ៉េខាងត្បូងដំបូង ដែល​សម្តែងសិល្បៈតន្រ្តីជាផ្លូវការនៃពានរង្វាន់បាល់ទាត់ពិភពលោក ហើយសម្តែងនៅអំឡុង​កម្មវិធី​​​បើ​ក​ព្រឹត្តិការណ៍នេះ។

លោកជុងគុក ក៏បានចេញអាល់ប៊ុមចម្រៀងទោលទី១ អាល់ប៊ុម Golden។ អាល់ប៊ុម​ចម្រៀងនេះ ត្រូវ​បាន​ចាត់ថ្នាក់លេខ១ នៃសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំមុន នៅប្រទេសបារាំង។

 

Daily Program

Livesteam thumbnail