កម្មវិធីទូរសព្ទឆ្លាតវៃ «សុខភាពយុវជន» បង្កើតសម្រាប់យុវជន

កម្មវិធីក្នុងទូរស័ព្ទដៃ «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន និងក្រសួ ងអប់រំ ដែលគម្រោងនេះអនុវត្តដោយបណ្តាញទូរសព្ទជំនួយកុមារកម្ពុជា និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជា​​ផ​លិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងរាជរដ្ឋាភិបាលជប៉ុន។

បើតាមការផ្សព្វផ្សាយជាសាធារណៈរបស់ក្រសួងអប់រំ​ យុវជន និង​កីឡា បានឱ្យដឹងថា ក្រសួង​បាន​សម្ពោធឱ្យប្រើ​ប្រាស់កម្មវិធី «សុខភាពយុវជន» ជាផ្លូវការ តាំងពីចុងខែ​មីនា ឆ្នាំ២០២៣ មកម្ល៉េះ ដែលកម្មវិធីនេះត្រូវបានបង្កើតឡើ​ង​សម្រាប់កុមារ ប្អូនៗវ័យជំទង់ និងយុវជនខ្មែរ ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនពាក់ព័ន្ធនឹងសុខភាព តាមរយៈការស្តា​ប់ ការអាន និងការមើលវីដេអូផ្សេងៗនៅក្នុងកម្មវិធីនេះ។

​យោង​តាមក្រសួងអប់រំ​ កម្មវិធី «សុខភាពយុវជន» ផ្តល់នូវព័ត៌មានជាក់លាក់ តំណភ្ជាប់ទៅកាន់សេវាពិគ្រោះយោ​បល់ និងបណ្តាញទូរសព្ទជំនួយ និងពិគ្រោះយោបល់ដោយផ្ទាល់ និងឥតគិតថ្លៃ និងសេវាចាំបាច់នានា ដែលអាចជឿទុ​កចិត្តបានដូចជា៖ សេវាព័ត៌មាន និងសេវាសុខភាពបន្តពូជ, ការអប់រំសុខភាពផ្លូវភេទ, យេនឌ័រ សុខភាពផ្លូវចិត្ត និងជំនួយគាំទ្រសុខភាពផ្លូវចិត្ត។

វីដេអូអប់រំកម្សាន្តដើម្បីអាចទាញយកកម្មវិធីខាងលើ យុវជនអាចចុចតាមតំណភ្ជាប់ https://apple.co/3Cagf6G (IOS) ឬ https://bit.ly/3Ek744T ( android) ឬ ចូលទៅកាន់ Appstore ឬ Playstore ហើយវាយពាក្យ Youth Health App។

គូរបញ្ជាក់ផងដែរថា កម្មវិធីក្នុងទូរស័ព្ទដៃ «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាអភិ​វឌ្ឍយុវជន និងក្រសួងអប់រំ ដែលមានការចូលរួមពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយ UNFPA និងរាជរដ្ឋាភិបាលជប៉ុន៕

Daily Program

Livesteam thumbnail