ស​ម្តេច​ប៉ាប​៖ ​ជោគ​ជ័យ​ពិត​ប្រា​កដ​គឺ​ជា​ការ​ផ្តល់​ឲ្យ​

តម្លៃរបស់មនុស្សម្នាក់មិនអាស្រ័យលើតួនាទីដែលពួកគេមាន ឬការងារដែលពួកគេមានប្រាក់នៅក្នុងធនាគារនោះទេ គឺវាអាស្រ័យនៅលើទង្វើរបស់ទាំងអស់គ្នា។តម្លៃរបស់មនុស្សម្នាក់មិនអាស្រ័យលើតួនាទីដែលពួកគេមាន ឬការងារដែលពួកគេមានប្រាក់នៅក្នុងធនាគារនោះទេ គឺវាអាស្រ័យនៅលើទង្វើរបស់ទាំងអស់គ្នា។

​ស​ម្តេច​ប៉ាប​៖ ​ជោគ​ជ័យ​ពិត​ប្រា​កដ​គឺ​ជា​ការ​ផ្តល់​ឲ្យ​

ស​ម្តេច​ប៉ាប​ហ្វ្រង់​ស៊ី​ស្កូ​បាន​មាន​ប​ន្ទូល​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​  ​នៅ​ក្នុង​ព្រះ​នេត្រ​រ​បស់​ព្រះ​ជា​ម្ចាស់​ ​ភាព​ជោគ​ជ័យ​ត្រូវ​បាន​វាស់​ ​មិន​អា​ស្រ័យ​លើ​អ្វី​ដែល​ន​រ​ណា​ម្នាក់​មាន​នោះ​ទេ​ ​ប៉ុ​ន្តែ​វា​អា​ស្រ័យ​លើ​អ្វី​ដែល​ន​រ​ណា​ម្នាក់​ផ្តល់​ឱ្យ​។​

​ស​ម្តេច​ប៉ាប​បាន​មាន​ប​ន្ទូល​ថា​ ​តាម​ព្រះ​គ​ម្ពី​រ​ដំ​ណឹង​ល្អ​ ​បានបញ្ជាក់ថា អ្នក​ណា​ចង់​ធ្វើ​មេគេ គឺ​ត្រូវ​ នៅ​ក្រោយ​គេ​បង្អស់ ហើយ​បម្រើគេ​ទាំងនោះ​ផង។

សម្តេចប៉ាបបានមានបន្ទូលថា តម្លៃរបស់មនុស្សម្នាក់មិនអាស្រ័យលើតួនាទីដែលពួកគេមាន ឬការងារដែលពួកគេមានប្រាក់នៅក្នុងធនាគារនោះទេ គឺវាអាស្រ័យនៅលើទង្វើរបស់ទាំងអស់គ្នា។

សម្តេចប៉ាបបានបញ្ជាក់ថា «ទេ ទេ ជោគជ័យមិនមែនពឹងលើកត្តា​ទាំងនេះ​ទេ។ អំពើ​ល្អនិងជោគជ័យនៅ​ក្នុង​ព្រះនេត្រព្រះជាម្ចាស់​ គឺ​បាន​វាស់វែង​ខុស​ពីមនុស្ស៖ ពួកគេ​ផ្តល់តម្លៃដោយ​កិច្ចការ​បម្រើ។ មិនមែនលើ​អ្វីដែលគេ​មាន​នោះទេ ប៉ុន្តែ​ទៅលើអ្វីដែលគេ​បាន​ផ្តល់​ឲ្យ។ តើអ្នក​ចង់​ធ្វើមេគេ? ត្រូវ​បម្រើ។ នេះជា​ផ្លូវ​តែមួយគត់»។​ 

សម្តេចប៉ាប បាន​មាន​ប្រសាសន៍​នេះ​ក្នុង​សារ​ប្រចាំ​សប្តាហ៍នៃ​ថ្ងៃពុធ​របស់​ទ្រង់​ពី​ទីលានបាស៊ីលីកា​ ​សន្ត​សិលា។

សម្តេចប៉ាប​ដាក់សំណួរ​ថា «តើ​ខ្ញុំ​បាន​ចំណាយពេលវេលា​បន្តិចបន្តួច​ សម្រាប់មនុស្ស​ដែល​មិន​អាច​ផ្តល់​ពេលឲ្យ​ខ្ញុំ​បាន​ទេ? តើ​ខ្ញុំ​ជា​មនុស្ស​ដែលគិតអំពីអ្នកដទៃដែលមិន​អាច​តបស្នង​ខ្ញុំ​នូវ​អ្វីដែល​ខ្ញុំ​ធ្វើ​ចំពោះ​គេ​ឬទេ? នេះជា​សំណួរ​យើង​ត្រូវ​សួរ​ខ្លួន​យើង​»។

សម្តេចប៉ាបបានមានបន្ទូលបន្ថែមទៀតថា សូមមើលគំរូតាមព្រះយេស៊ូ ពីព្រោះទ្រង់ជួយសង្រ្គោះមនុស្ស​និងអោបក្រសោបពួកគេដោយក្តីស្រឡាញ់ដោយស្មើភាព មិនថាពួកគេគឺជា អ្នកដែលក្រីក្រ លំបាកវេទនាយ៉ាងណានោះទេ៕

 

 

Add new comment

2 + 8 =