សម្តេចប៉ាប៖ សហគ្រិននិងសហគ្រាសក៏ត្រូវការជំនឿនិងសេចក្តីពិតផងដែរ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

កាលពីថ្ងៃសុក្រសប្តាហ៍មុនបានថ្លែងទៅកាន់ក្រុមសហគ្រិនជនជាតិបារាំងមួយក្រុមដែលបានចូលគាល់ទ្រង់ ហើយនៅក្នុងជំនួបនោះ ទ្រង់បានថ្លែងថា សហគ្រិននិងសហគ្រាសក៏ត្រូវការជំនឿនិងសេចក្តីពិតផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ប្រភពដដែលបានបន្តថា នាឱកាសនោះសម្តេចប៉ាបបានមានបន្ទូលនិងចែករំលែក អំពីរបៀបដែលសហគ្រិននិងសហគ្រាសនានាប្រកាសដំណឹងល្អនៅក្នុងអាជីវកម្មរបស់ពួកគេ និងនិយោជិតទាំងអស់របស់ពួកគេ ហើយក៏ត្រូវតែគោរពតម្លៃនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ 
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទាំងអស់គ្នាគួរតែយល់អំពី ទស្សនៈបុគ្គលនិយម ភាពព្រងើយកន្តើយ និង ការរើសអើងមនុស្សដែលងាយរងគ្រោះបំផុត ថាជាទស្សនៈចាស់គំរិល  ហើយក្រៅពីនោះ និយោជក និងសហគ្រិន ក៏ដូចជាអ្នកដឹកនាំអាជីវកម្ម ក៏ត្រូវតែមានបេះដូងបើកទូលាយ ហើយតម្កល់ផលប្រយោជន៍និងសេចក្តីថ្លៃថ្នូរទាំងអស់គ្នាដោយស្មើភាព»។
នាឱកាសនោះ សម្តេចប៉ាបក៏បានមានបន្ទូលពន្យល់និងចែករំលែកនូវគុណតម្លៃនៃការប្រកាស ដំណឹងល្អថា គឺជាសេចក្តីពិត ដែលនឹងមានប្រយោជន៍សម្រាប់គ្រប់គ្នារិះគិត និងថ្លែងអំពីឧត្តមគតិ និងសេចក្តីពិត ហើយរវាងសិទ្ធិអំណាច និងអ្នកដែលទន់ទាប ទោះបីជា ពេលខ្លះគឺមានបញ្ហាខ្លះកើតមានឡើងជាបន្តបន្ទាប់រវាង ឧត្តមគតិ និងសេចក្តីពិតក៏ដោយ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា នរណាក៏រិះគិតអំពីប្រយោជន៍ ប៉ុន្តែការរិះគិតបែបនោះ គឺត្រូវតែនៅក្រោមរង្វាស់នៃសេចក្តីពិត ប្រកបដោយឧត្តមគតិ ការទទួលខុសត្រូវ ក៏ដូចជាកាតព្វកិច្ច៕

Add new comment

2 + 1 =