សម្តេចប៉ាប៖ សន្តិភាពគឺនៅជាមួយអ្នកច្នៃប្រឌិត រីឯភាពសុខដុមនៅជាមួយការបង្កើតថ្មី

«សន្តិភាពគឺនៅជាមួយអ្នកច្នៃប្រឌិត រីឯភាពសុខដុមនៅជាមួយការបង្កើតថ្មី» គឺជាអត្ថន័យដែលបញ្ជាក់នៅក្នុងសាររបស់សម្តេចប៉ាបដែលលោកបានចេញសម្រាប់ទិវានៃការអធិដ្ឋានពិភពលោកសម្រាប់ការថែរក្សានៃការបង្កើតថ្មីនិងរដូវកាលនៃការបង្កើតថ្មី។

វ៉ាទីកង់ញូវវបានរាយការណ៍ថា នៅក្នុងសារនោះសម្តេចប៉ាបក៏ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃគម្ពីរ ដោយឆ្កឹះបង្ហាញគ្រីស្តបរិស័ទនូវប្រធានបទនៃរដូវកាលនៃការច្នៃប្រឌិតតាមទស្សនៈ «ពេលវេលារីករាយនៃផែនដី»។

សម្តេចប៉ាបបានរំលឹកគ្រីស្តបរិស័ទទាំងអស់ថា «យើងមិនអាចរស់នៅដោយសុខដុមជាមួយនឹងការបង្កើតថ្មីបានទេប្រសិនបើយើងមិនមានសន្តិភាព ជាមួយអ្នកបង្កើតវាដែលជាប្រភពដើមនៃអ្វីៗទាំងអស់»។ ពេលរីករាយ (Jubilee) គឺជាពេលវេលាសម្រាប់ការគិតរបស់មនុស្សយើងជាពិសេសអ្នកក្រនិងអ្នកដែលងាយរងគ្រោះបំផុតក្នុងការចែករំលែកមរតករួមនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ «ស្មារតីនៃភាពជឿជាក់មិនមែនក្នុងការប្រជែងគ្នាទេ ប៉ុន្តែនៅក្នុងការខិតខំប្រឹងប្រែង ប្រកបដោយភាពរីករាយគាំទ្រនិងការពារគ្នាទៅវិញទៅមក»។

ពេលដែលរីករាយ (Jubilee) ក៏ជាពេលវេលាដែលយើងគួរតែស្តាប់និងយល់ពីផែនផងដែរ ដើម្បីឲ្យយើងទាំងអស់គ្នាអាចឮសំឡេងនៃស្នាព្រះហស្ត​របស់​ព្រះជាម្ចាស់ ហើយត្រលប់ទៅកន្លែងដែលត្រឹមត្រូវរបស់យើងតាមលំដាប់ ដែលបានបង្កើតដោយធម្មជាតិ ដោយចងចាំថាយើងគឺជាផ្នែកមួយនៃបណ្តាជីវិតទាំង​ឡាយ ហើយ​យើងមិនមែនជាម្ចាស់របស់វាទេ។

នៅក្នុងសារនោះសម្តេចប៉ាបក៏បានកត់សម្គាល់ថា «រោគរាតត្បាតបាននាំយើងទៅដល់ផ្លូវបំបែក»។ សម្តេចប៉ាប​មាន​ប្រសាសន៍ថា «យើងត្រូវតែប្រើពេលវេលាដ៏ចាំបាច់នេះ ដើម្បីបញ្ចប់គោលដៅនិងសកម្មភាពដែលនាំឱ្យអន្តរាយនិងបំផ្លាញ ដើម្បីបណ្តុះគុណតម្លៃនៃការតភ្ជាប់និងសកម្មភាពដែលផ្តល់ជីវិត»។ យើងត្រូវតែពិនិត្យមើលទំលាប់នៃការប្រើប្រាស់ថាមពល ការប្រើប្រាស់ការដឹកជញ្ជូននិងរបបអាហារ។ យើងត្រូវតែលុបបំបាត់នូវទិដ្ឋភាពបំផ្លិចបំផ្លាញ​សេដ្ឋកិច្ចរបស់យើង និងយកចិត្តទុកដាក់នឹងវិធីផ្តល់ជីវិតដល់ពាណិជ្ជកម្ម ផលិតកម្ម និងដឹកជញ្ជូនទំនិញ៕

Add new comment

16 + 3 =