សម្តេចប៉ាប៖ សន្តអាសនៈនឹងខិតខំនាំកុមារអ៊ុយក្រែនត្រឡប់មកវិញ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលថា សន្តអាសនៈនឹងធ្វើការដើម្បីធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែនដែ​លត្រូវបាននាំទៅរុស្ស៊ីនៅក្នុងអំឡុងសង្រ្គាមជាមួយនឹងអ៊ុយក្រែន។

បើតាមវ៉ាទីកង់ញូវ សម្តេចប៉ាបបានមានបន្ទូលបែបនេះទៅកាន់អ្នកសារព័ត៌មានដែលបានធ្វើដំណើរតាមទ្រ​ង់យាងត្រឡប់មកពីដំណើរទស្សនកិច្ចពីប្រទេសហុងគ្រីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

នៅក្នុងសន្និសីទជាប្រពៃណីដែលទ្រង់រៀបចំនៅលើយន្តហោះ សម្តេចប៉ាបក៏បានមានបន្ទូលអំពីសេចក្តីស​ង្ឃឹមនៃសន្តិភាព និងការធ្វើទំនាក់ទំនងជាមួយនឹងវិមានក្រឹមឡាំង តាមរយៈកិច្ចសន្ទនាដែលមានលក្ខណៈ​ផ្តួ​ចផ្តើម។

សម្តេចប៉ាបបានបង្ហាញនូវសេចក្តីសង្ឃឹមថា សន្តិភាពគឺតែងតែធ្វើឡើងតាមច្រក និងការបើកចំហរ វាមិនអា​ចកើតឡើងដោយសារតែការនាំគ្នាបិទផ្លូវនោះទេ ។

សម្តេចប៉ាបបានបញ្ជាក់ថា ៖ «ខ្ញុំសូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធបើកចំហរទំនាក់ទំនង ច្រកនៃមិត្តភាព ទោះ​បី​ជាវាមិនងាយស្រួល ប៉ុន្តែខ្ញុំសង្ឃឹមថា វានឹងអាចកើតមានឡើង»។

ក្រៅពីបញ្ហានេះ សម្តេចប៉ាបក៏បានមានបន្ទូលអំពីបញ្ហាសុខភាពរបស់ទ្រង់ បន្ទាប់ពីទ្រង់ត្រូវបានក្រុមវេជ្ជប​ណ្ឌិតចេញវេជ្ជបញ្ជាឲ្យទ្រង់សម្រាកតាមដានសុខភាពនៅមន្ទីរពេទ្យជីមេលី (Gemelli) នៅក្នុងទីក្រុងរ៉ូម ផងដែរ៕

Add new comment

14 + 6 =