សម្តេចប៉ាប៖ សន្តយ៉ូសែបជាគំរូដ៏មានអត្ថន័យចំពោះការកសាងទំនាក់ទំនងរបស់មនុស្សជាតិ

កាលពីថ្ងៃពុធសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលអប់រំជំនឿដល់គ្រីស្តបរិស័ទអំពីគំរូប្រកប​ដោយវីរៈភាពរបស់សន្តេយ៉ូសែប (St. Joseph) នៅក្នុងការកសាងនូវទំនាក់ទំនងរបស់មនុស្សជាតិ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាគ្រានោះសម្តេចប៉ាបបានមានបន្ទូលថា សន្តយ៉ូសែបបាន​បង្ហាញ​ដល់ម​នុស្សជាតិថា សូម្បី​តែ​អ្នកដែលគេមិនរាប់រកហើយស្ថិតនៅផ្នែកមួយនៃ​សង្គម​ក៏ពួកគេមាន​តួនាទី​ពិសេស​នៅក្នុងសង្គម និងក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់ផងដែរ។

សម្តេចប៉ាបបានមានបន្ទូលថា សន្តយ៉ូសែប តែងតែប្រកាន់ខ្ជាប់នូវតួនាទីនិងភាពចាំបាច់នៃការប្រកាសដំណឹងល្អ បើទោះបីជាលោកមិនមែនជាបិតារបស់ព្រះយ៉េស៊ូ តាមផ្នែកជីវសាស្រ្តក៏ដោយ ប៉ុន្តែលោកបានបំពេញនូវភារកិច្ចនិងតួនាទីជាបិតាដ៏ត្រឹមត្រូវបំផុតតបស់ព្រះយ៉េស៊ូ ។

សម្តេចប៉ាបបានមានបន្ទូលបន្តទៀតថា ដោយសារតែលោកយ៉ូសែប ទើបព្រះយេស៊ូ អាចបំពេញភារកិច្ចនិងបេសកម្មប្រកបនៅក្នុងអន្តរទំនាក់ទំនងដែលស្ថិតនៅព្រំដែនរវាងមនុស្ស និងព្រះជាម្ចាស់។

សម្តេចប៉ាបបានមានបន្ទូលថា សន្តយ៉ូសែប តំណាងឱ្យចំណុចសំខាន់មួយនៅក្នុងបេសកម្មសង្រ្គោះម​នុស្សជាតិរបស់ព្រះយ៉េស៊ូ។ លោកគឺជាភ្នាក់ងារដែលភ្ជាប់ដែលមិនបានបោះបង់ តួនាទីនិងភារកិច្ចនៅក្នុងនា​មជាឪពុកមួយរូបឡើយ ហើយទាំងអស់គ្នាអាចនឹងមើលឃើញពីគោលការណ៍និងគោលជំហររបស់សន្តយ៉ូសែប  សម្រាប់ជាគោលនៃការតម្រង់ទិសនៅក្នុងសង្គមយើងបាន៕

Add new comment

7 + 0 =