សម្តេចប៉ាប៖ វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា គឺជាវីរជន

នៅក្នុងសារជាវីដេអូផ្ញើទៅកាន់បណ្តាមន្រ្តីសុខាភិបាល និង ក្រុមគ្រូពេទ្យនៅក្នុងប្រទេសអាហ្សង់ទីន សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ​ បានប្រសិទ្ធនាមពួកគេគឺជាវីរជនរបស់សង្គម នាអំឡុងពេលដែលមេរោគកូវីដ ១៩ កំពុងតែរាតត្បាត។

នៅក្នុងសារនោះ សម្តេចប៉ាបបានថ្លែងថា៖ «អ្នកគឺជាវីរបុរស នៃយុគ្គសម័យនៃរោគរាតត្បាតនេះ។ តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលបានលះបង់ជីវិតរបស់អ្នកឱ្យទៅ​អ្នកជំងឺ សូមអរគុណចំពោះភាពស្និទ្ធស្នាលសូមអរគុណចំពោះភាពទន់ភ្លន់ អរគុណចំពោះជំនាញដែលអ្នកថែរក្សាអ្នកជំងឺ​នៅក្នុងអំឡុងពេលនេះ»។

វ៉ាទីកង់ញូវបានរាយការណ៍ថា សារលិខិតរបស់សម្តេចប៉ាបនេះ គឺបានធ្វើឡើងក្នុងឱកាសអបអរសាទរទិវាជាតិចំនួន ២ នៅក្នុងប្រទេសអាហ្សង់ទីនដែលជាទឹកដីកំណើតរបស់លោក គឺទិវាគិលានុបដ្ឋាយិកាជាតិដែលត្រូវបានគេរៀបចំ នៅថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅ និងទិវាបណ្ឌិតនាថ្ងៃទី ៣ ធ្នូ។

សម្តេចប៉ាបមានប្រសាសន៍ថា៖ «ខ្ញុំចង់មានភាពស្និទស្នាលជាមួយនឹងក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាទាំងអស់ ជាពិសេសនៅពេលនេះ នៅពេលដែលជំងឺរាតត្បាត ដែលកំពុងបង្កការឈឺចាប់និងទុក្ខទោសដល់មនុស្សជាច្រើននាក់»។

សម្តេចប៉ាបបានថ្លែងថា៖ «ខ្ញុំសូមទូលអង្វរ ព្រះជាម្ចាស់សូមឲ្យប្រទានពរដល់ក្រុមគ្រូពេទ្យម្នាក់ៗ និង ក្រុមគ្រួសារពួកគេ ដោយអស់ពីហឫទ័យនិងរួមដំណើរជាមួយលោកគ្រូអ្នកគ្រូពេទ្យ នៅក្នុងការងាររបស់អ្នកនិងបញ្ហាដែលអ្នកអាចជួបប្រទះ»៕

Add new comment

7 + 8 =