សម្តេចប៉ាប៖ វិធីតែមួយគត់ដើម្បីគេចចេញពីវិបត្តិនាពេលថ្មីៗនេះ គឺការរួបរួមគ្នា

សម្តេចប៉ាបបានមានប្រសាសន៍នៅវ៉ាទីកង់នាសាវនាការមួយថា វិធីមានតែមួយគត់សម្រាប់គេចចេញពីវិបត្តិសាកលលោកនាពេលបច្ចុប្បន្ននោះគឺការរួបរួមគ្នា។

សម្តេចប៉ាបបានមានប្រសាសន៍ថា  «សូមទាំងអស់គ្នា សម្លឹងទៅកាន់ពិភពលោក​ ខណៈដែលកំពុងប្រឈមមុខនឹងការរីករាលដាលនៃមេរោគ ហើយបានឆ្លុះបញ្ចាំងពីគោលការណ៍ឧបត្ថម្ភធនគ្រប់កម្រិត ដែលសង្គមមានតួនាទីនិងត្រូវដើរតួ ព្រមទាំងចូលរួមទាំងអស់គ្នាដើម្បីស្តារឡើងវិញនូវសរសៃនៃសង្គម។

សម្តេចប៉ាបបានមានប្រសាសន៍ទៀតថា យើងគ្រប់គ្នាត្រូវបានត្រាស់ហៅឱ្យទទួលខុសត្រូវលើការងារ របស់យើងម្នាក់ៗ ហើយសម្តេចប៉ាបក៏បានគូសបញ្ជាក់ពីការពិតដែលយើងត្រូវសម្លឹងមើលទៅអនាគតដើម្បីសណ្តាប់ធ្នាប់សង្គម និងសេចក្តីថ្លៃថ្នូររបស់មនុស្សទាំងអស់ត្រូវតែគោរព។

ដើម្បីពន្យល់អត្ថន័យរបស់វាឱ្យកាន់តែច្បាស់ សម្តេចប៉ាបក៏បានរំលឹកពីរបៀបដែលប្រវត្តិសាស្រ្តបានធ្វើ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនាឆ្នាំ១៩២៩ និងបានលើកឡើងនូវអនុសាសន៍របស់សម្តេចប៉ាប ពីយូសទី១១  (Pius XI) ដែលកាលនោះ  បានពន្យល់គ្រីស្តបរិស័ទថា «គោលការណ៍រួបរួមគ្នានេះមានចលនាទ្វេរដងគឺពីលើចុះក្រោមនិងពីក្រោមដល់កំពូល»។

សម្តេចប៉ាបបានមានប្រសាសន៍យ៉ាងច្បាស់ពីការពិតដែលថា គោលការណ៍នេះអាចអនុញ្ញាតិឱ្យមនុស្សគ្រប់រូបអាចកំណត់នូវតួនាទីផ្ទាល់របស់ខ្លួនម្នាក់ៗ សម្រាប់ការចូលរួមផ្សះផ្សារ និងដឹកនាំវាសនានៃសង្គម៕

 

Add new comment

6 + 7 =