សម្តេចប៉ាប៖ មនុស្សជាតិអាចនាំគ្នាសម្រេចគោលបំណងនិងក្តីស្រមៃរបស់ព្រះជាម្ចាស់បាន

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ​បានលើកឡើងថា គ្រីស្តបរិស័ទនិងមនុស្សជាតិអាចនឹងច្នៃប្រឌិតនិងខិតខំ​ធ្វើឲ្យក្តីស្រមៃរបស់ព្រះជាម្ចាស់ក្លាយជាការពិត។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាខ្លឹមសារនិងជាវត្ថុបំណងរបស់សម្តេចប៉ាបដែលបានលើកឡើង នៅក្នុងពេលសម្តេចប៉ាបលោករៀបចំធម្មទេសនានៅពេលពិធីថ្វាយអភិបូជា កាលពីថ្ងៃអាទិត្យកន្លងទៅ នេះ។

សម្តេចប៉ាបបានមានប្រសាសន៍ប្រាប់គ្រីស្តបរិស័ទថា៖ «មុនពេលចាក់បំពេញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងនៅលើឈើឆ្កាង ព្រះយេស៊ូបានចែកចាយនូវសេចក្តីប្រាថ្នាចុងក្រោយរបស់ទ្រង់»។

សម្តេចប៉ាបបានថ្លែងទៀតថា  ព្រះយេស៊ូទ្រង់ប្រាប់យើងថា អំពើល្អដែលយើងបានធ្វើចំពោះបង​ប្អូន ប្រុសស្រី និង មនុស្សម្នា ដែលយើងបានស្គាល់កន្លងមកគឺនៅតែតិច  ដូច្នេះសូមបន្តចែកចាយនិងសាបព្រោះនូវក្តីស្រលាញ់ និងមេត្តាករុណា របស់យើងចំពោះមនុស្សទូទៅ យ៉ាងហោចណាស់ប្រសិនបើមាននរណាស្រែកទឹក ឬ ស្រេកឃ្លាន យើងគួរតែជួយពួកគេតាមលទ្ធភាពដែលយើងអាចធ្វើបាន។

សម្តេចប៉ាបបានថ្លែងទៀតថា ម្នាក់ៗគឺសុទ្ធតែអាចធ្វើកិច្ចការទាំងនេះបានទាំងអស់គ្នា​​ ដូច្នេះគួរតែធ្វើ​តាមបំណងរបស់ព្រះជាម្ចាស់ ហើយយើងទាំងអស់គ្នាគួរតែធ្វើពីព្រោះការប្រកាសដំណឹងល្អ មិនមែនពិបាកធ្វើទាំងអស់នោះទេ គឺម្នាក់ៗសុទ្ធតែអាចធ្វើបានទាំងអស់។

សម្តេចប៉ាបបានបញ្ជាក់ថា ប្រសិនបើយើងជ្រើសរើសយកការស្អប់ខ្ពើម សាតាំងនឹង​នៅ​ក្នុង​ខ្លួន​យើង​ ​ ប៉ុន្តែផលដែលទទួលបានគឺយើងមិនដែលមានក្តីរីកករាយ ពីព្រោះតែភាពស្អប់របស់យើង ប៉ុន្តែប្រសិនបើយើង មានក្តីស្រលាញ់ យកឈ្នះចិត្តដោយក្តីស្រលាញ់ និង មេត្តាករុណាគឺយើងកំពុងតែជ្រើសរើសផ្លូវដែលយើងអាចទទួលបាននូវក្តីស្រឡាញ់៕

Add new comment

8 + 6 =