សម្តេចប៉ាប៖ ព្រះជាម្ចាស់ត្រាស់ហៅគ្រប់គ្នា

សម្តេចប៉ាបបានថ្លែងកាលពីថ្ងៃអាទិត្យទៅកាន់គ្រីស្តបរិស័ទទាំងអស់ថា ព្រះជាម្ចាស់តែងតែត្រាស់ហៅមនុស្សទាំងអស់គ្នា​ជារៀងរាល់ថ្ងៃ។

សម្តេចប៉ាបបានថ្លែងថា នេះគឺជាវិធីដែលព្រះជាម្ចាស់ព្រះអង្គតែងតែធ្វើជាប្រចាំ ដោយមិនធុញទ្រាន់ ដើ​ម្បី​ជួយសង្រ្គោះមនុស្សជាតិ នៅគ្រប់កន្លែងនៅគ្រប់ច្រកល្ហក​ដែលត្រូវការទ្រង់។

សម្តេចប៉ាបបានថ្លែងថា សូម្បីតែអ្នកដែលមិនដែលមានបទពិសោធន៍ជួបទ្រង់  ហើយក៏មិនដែលមាន បញ្ហា មិនមានបាត់បង់នូវក្តីសង្ឃឹម និង គោលជំហរដែលត្រូវការជួបទ្រង់ ក៏ពួកគេអាចនឹងជួបជាមួយនឹង ព្រះគិ្រស្តបានដែរ។

សម្តេចប៉ាបបានថ្លែងបញ្ជាក់ថា ដើម្បីជាជំនួយដល់អ្នកដែលត្រូវការបណ្តាព្រះសហគមន៍នានា ជាពិសេសគឺព្រះវិហារក៏ត្រូវតែប្រតិបត្តតួនាទីដូចជាព្រះជាម្ចាស់ផងដែរ។ អ្នកដែលនៅក្នុងព្រះសហគមន៍និងព្រះវិហារទាំងអស់គឺត្រូវតែចេញធ្វើសកម្មភាពឲ្យដូចជាព្រះជាម្ចាស់។ ព្រះសហគមន៍ណាឬព្រះវិហារណា ដែលមិនមានអ្នកដែលចេញបេសកម្មក្រៅ គឺហាក់ដូចជាព្រះសហគមន៍ ឫ ព្រះវិហារនោះមានជំងឺ ដូច្នេះគួរតែពង្រឹងសកម្មភាពខាងក្រៅ ព្រះសហគមន៍ ឫ ព្រះវិហារ។

សម្តេចប៉ាបបានថ្លែងទៀតថា ព្រះជាម្ចាស់គឺមិនដែលគិតអំពីលទ្ធផលនិងពេលវេលានោះទេ  អ្វីដែលព្រះជាម្ចាស់ទ្រង់គិតនោះ គឺភាពដែលអាចទទួលបាន និង ការបន្តសកម្មភាពជានិច្ច នេះហើយគឺជាអ្វីដែលព្រះជាម្ចាស់តែងតែធ្វើ៕

Add new comment

3 + 9 =