សម្តេចប៉ាប៖ នេះគឺជាពេលដែលត្រូវតែកែលំអរសេចក្តីស្រឡាញ់សង្គម

សម្តេចប៉ាបកាលពីថ្ងៃពុធកន្លងទៅនេះបានមានប្រសាសន៍ទៅកាន់គ្រីស្តបិរស័ទទាំងឡាយថា នេះគឺជាពេលវេលាដែលព្រះសហគមន៍ត្រូវតែជួយកែលំអរនូវសេចក្តីស្រឡាញ់នៅក្នុងសង្គមយើងទាំងអស់គ្នាហើយ។

សម្តេចប៉ាបបានថ្លែងថា គ្រីស្តបរិស័ទនិងមនុស្សជាតិទាំងអស់ត្រូវតែប្រឈមមុខនឹងការរីករាល​ដាលនៃកូវីដ១៩ ជាមួយនឹងសេចក្តីស្រឡាញ់ ដែលសេចក្តីស្រឡាញ់នោះអាចជាសេចក្តីស្រឡាញ់ ដែលមិនចាំបាច់មានចំណង ពោលគឺជាសេចក្តីស្រឡាញ់ដោយ​​លើកទឹកចិត្តទាំងអស់គ្នា ដើម្បីឲ្យយើងទាំងអស់គ្នាមានទឹកចិត្តនិងកម្លាំងចិត្តតស៊ូ ប្រឈមនឹងការរីករាលដាលនៃមេរោគនិងវិបត្តិផ្សេងៗដែលកើតមានឡើងដោយសារតែការរីករាលដាលនៃមេរោគនេះ។

សម្តេចប៉ាបបានថ្លែងថា ប្រសិនបើយើងទាំងអស់គ្នានាំគ្នាបោះជំហានទាំងអស់គ្នា ហើយប្រឹងប្រែងទាំងអស់គ្នាឆ្ពោះទៅរកអ្វីដែលប្រសើរទាំងអស់គ្នានោះ យើងទាំងអស់គ្នានឹងអាចទៅដល់គោលបំណងរួមទាំងអស់គ្នា។

សម្តេចប៉ាបបានរំលឹកគ្រីស្តបរិស័ទថា នៅក្នុងដំណាក់កាលនេះសូមកុំព្យាយាមកេងប្រយោជន៍ពីវិបត្តិ និងមានគំនិតសួនតួនិយមឲ្យសោះ ពីព្រោះវាគឺជាប្រភពនៃបរាជ័យនៃស្មារតីនៃសាមគ្គី​ភាព។

សម្តេចប៉ាបបានថ្លែងបញ្ជាក់ថា «ការឆ្លើយតបរបស់ព្រះគ្រីស្តទៅនឹងការរីករាលដាលនៃជំងឺ និង ផលប៉ះពាល់លើវិបត្តិនៃសង្គមនឹងសេដ្ឋកិច្ច គឺឈរនៅលើសេចក្តីស្រឡាញ់ ជាពិសេសគឺក្តី​ស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងទាំងអស់គ្នា»។

សម្តេចប៉ាបបានថ្លែងទៀតថា នេះគឺជាក្តីស្រឡាញ់ជារួម មិនមែនជាក្តីស្រឡាញ់តែមិត្តភក្តិ យើង និង​ក្រុមគ្រួសារយើងនោះទេ សូម្បីតែសត្រូវរបស់យើង យើងគួរតែមានសេចក្តីស្រឡាញ់​ចំពោះពួកគេ។

សម្តេចប៉ាបបានថ្លែងបន្តថា នេះមិនមែនជារឿងងាយស្រួលអនុវត្តតាមបំណងរបស់ព្រះគ្រីស្ត បាននោះទេ ប៉ុន្តែយើងទាំងអស់គ្នា ត្រូវតែរៀនដើម្បីកែលំអរទស្សនៈនេះជាជំហាន!។

Add new comment

13 + 5 =