សម្តេចប៉ាប៖ ការនិយាយដើមគ្នា វាអាក្រក់ជាងកូវីដ១៩

សម្តេចប៉ាបបានថ្លែងថា ការអញ្ជើញរបស់ព្រះយេស៊ូចំពោះ​រាល់សមាជិកនៃព្រះសហគមន៍និងប្រជានុរាស្រ្តរបស់ទ្រង់ដែលមានបាប គឺដើម្បីតម្រែតម្រង់តាមរយៈការបង្កើតនូវព្រះវិហារ ដើម្បីកែប្រែចិត្តគំនិត ប៉ុន្តែរឿងនិយាយដើមគ្នានេះ វាគឺជាអំពើមួយនៅក្នុងចំណោមដែលនាំឲ្យមាន​បញ្ហាដើម្បីកសាងព្រះសហគមន៍។

ថ្លែងទៅកាន់គ្រីស្តបរិស័ទកាលពីថ្ងៃអាទិត្យកន្លងទៅនេះ សម្តេចប៉ាបបាននិយាយទៅកាន់គ្រីស្តបរិស័ទអំពី ការកែប្រែចិត្តគំនិតរបស់គ្រីស្តបរិស័ទ ដែលជាប្រជារាស្រ្តរបស់ព្រះគ្រីស្ត។

សម្តេចប៉ាបបាននិយាយថា ចំណុចមួយដែលលើកឡើងអំពីការអញ្ជើញរបស់ព្រះយេស៊ូ គឺចង់បង្ហាញយើងឱ្យពិចារណាអំពីចំណុចពីរនៃជីវិតរបស់គ្រីស្តបរិស័ទ គឺការរួបរួមដែលទាមទារការការពារ ការរួបរួមគ្នានិងផ្ទាល់ខ្លួន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់និងការគោរពចំពោះមនសិការបុគ្គលម្នាក់ៗ។

សម្តេចប៉ាបបានបញ្ចេញសារថា ៖ «ព្រះយេស៊ូបានមានបន្ទូលថាព្រះបិតាដែល​គង់​នៅ​ស្ថាន​បរមសុខ​ផ្តល់នូវវិធីសាស្រ្តបីជំហានដើម្បីកែតម្រូវបងប្អូនប្រុសស្រីរបស់យើង ដែលបានធ្វើអំពើបាបទាំងឡាយ។ ជំហានទី ១គឺ​ដាស់តឿនអ្នកដែលមានបាប៖ បើអ្នកនោះជាអ្នកមានបាបទីមួយយើងត្រូវ អញ្ជើញ បុគ្គលនោះមកដាស់តឿនយ៉ាងម៉ឺងម៉ាត់។ សម្តេចប៉ាបបញ្ជាក់ថា «សូមកុំថ្កោលទោសពួកគេ ប៉ុន្តែត្រូវជួយពួកគេ ឲ្យ​ដឹងនូវអ្វីដែលពួកគេបានធ្វើ»។

សម្តេចប៉ាប បានសារភាពថា វាមិនងាយស្រួលទេក្នុងជំហានដំបូងនេះ។ មានការភ័យខ្លាចដែលថាបងប្អូននោះអាចមានប្រតិកម្មមិនល្អ។ ពេលខ្លះអ្នកអាចខ្វះទំនុកចិត្តជាមួយគាត់ ... និងហេតុផលផ្សេងទៀត។

ជំហានទី ២ គឺរកជំនួយបន្ទាប់៖ ប្រសិនបើបុគ្គលនោះមិនបានប្រែចិត្តទេ ព្រះយេស៊ូជំរុញយើងឱ្យស្វែងរកជំនួយពីបងប្អូន​ផ្សេងទៀត។

សម្តេចប៉ាប បាននិយាយថាជំហានទី ២ នេះខុសពីគោលលទ្ធិមួយនៅក្នុងគម្ពីដែលនិយាយអំពីលោកម៉ូសេ ដែលទាមទារអោយមានសាក្សីពីរឬបីនាក់ក្នុងគោលបំណងថ្កោលទោសនរណាម្នាក់។

សម្តេចប៉ាបបានមានប្រសាសន៍ថា «សាក្សីពីរនាក់ត្រូវបានត្រាស់ហៅ មិនចោទប្រកាន់អ្នកទាំងនោះទេ តែជួយ វិនិច្ឆ័យ និង ជួយគ្នា»។

ជំហានទី ៣ គឺប្រាប់ព្រះសហគមន៍៖ សម្តេចប៉ាប បាននិយាយថា ជំហានទីបីត្រូវអនុវត្ត ប្រសិនបើមាននរណាម្នាក់នៅតែបន្តធ្វើខុស គឺត្រូវនាំយកបញ្ហានេះទៅព្រះវិហារដើម្បីពិភាក្សារកដំណោះស្រាយ៕

 

Add new comment

15 + 1 =