សម្តេចប៉ាប៖ ការកែប្រែចិត្តគំនិតគឺជារឿងចំាបាច់របស់មនុស្សជាតិដើម្បីជួយសង្រ្គោះផែនដី

នាឱកាសសាវការជាមួយនឹងក្រុមអ្នកអេកូឡូស៊ីមួយក្រុម ដែលកំពុងតែសហការជាមួយនឹងក្រុមអ្នកទទួលខុសត្រូវ នៃសន្និសិទលោកអភិបាលនៃព្រះសហគមន៍កាតូលិកបារាំង សម្តេចប៉ាប បានចែករំលែកជាមួយនឹងពួកគេថា ដើម្បីអាចជួយពិភពលោកបាន គឺមានតែជួយព្យាបាល​បេះដូងរបស់មនុស្ស ទើបអាចជួយសង្រ្គោះរឿងរ៉ាងនៅក្នុងសង្គមនិងបញ្ហាបរិស្ថានផ្សេងៗបាន។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

សម្តេចប៉ាបបានបញ្ជាក់ថា  វានឹងគ្មានទំនាក់ទំនងថ្មីជាមួយធម្មជាតិដោយគ្មានមនុស្សថ្មីនោះទេហើយទំនាក់ទំនងនោះអាចកើតមានឡើង គឺតាមរយៈការព្យាបាលបេះដូងមនុស្សដែលអាចសង្ឃឹមថា វាអាចព្យាបាលពិភពលោកពីភាពចលាចលសង្គមនិងបរិស្ថានបាន។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា​ យើងទាំងអស់គ្នាជាសមាជិកគ្រួសារតែមួយដែលរស់នៅក្នុងផ្ទះរួមគ្នាមួយ ដែលកំពុងជួបប្រទះការរេចរឹលគួរឱ្យរំខាន។

សម្តេចប៉ាបបានបន្តថា «រឿងមួយដែលសំខាន់ទាក់ទងនឹង​ការផ្លាស់ប្តូរអេកូឡូស៊ី គឺថាវាធ្វើឱ្យយើងមើលឃើញភាពសុខដុមទូទៅជាការជាប់ទាក់ទងគ្នានៃអ្វីៗទាំងអស់របស់មនុស្សជាតិ។ អ្វីៗទាំងអស់របស់មនុស្សជាតិត្រូវបានផ្សារភ្ជាប់គ្នា»។

សម្តេចប៉ាប ក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលមនុស្សបាត់បង់សញ្ញាណនៃឫសគល់របស់ខ្លួនពីធម្មជាតិ នោះពួកគេកំពុងតែ​បាត់បង់អត្តសញ្ញាណរបស់ខ្លួន។ ប៉ុន្តែមិន​មែន​មនុស្ស​ទាំង​អស់​នោះ​ទេ៕

Add new comment

1 + 0 =