សម្តេចប៉ាប៖អ្នកប្រព្រឹត្តករណីបៀតបៀននៅប៉ូឡូញនឹងត្រូវផ្តន្ទាទោស

នាយកនៃការិយាល័យព័ត៌មាននៃបុរីវ៉ាទីកង់បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ទាក់ទងនឹងការអំពាវនាវមួយនៅក្នុងប្រទេសប៉ូឡូញតាមរយៈកាសែតអ៊ីតាលីមួយ ដែលទាមទារឲ្យព្រះសហគមន៍ចាត់វិធានការចំណោះករណីបៀតបៀនទាំងឡាយ។

លោក ម៉ាតេអូ ប្រូនី ដែលជានាយកនៃការិយាល័យព័ត៌មានបុរីវ៉ាទីកង់បានឆ្លើយតបថា ពត៌មាននេះបានទៅដល់សម្តេចប៉ាបហើយ។ នៅពេលនេះសម្តេចប៉ាបកំពុងតែអធិដ្ឋានសម្រាប់អ្នកដែលបានចូលរួមអំពាវនាវនេះ។

លោកបានបន្តថា ព្រះសហគមន៍ទាំងមូលត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែនសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើយ៉ាងណានាំយកករណីបៀតបៀនទាំងឡាយមករកយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តកំហុសគឺត្រូវតែផ្តន្ទាទោស។

នៅក្នុងសេចក្តីអំពាវនាវនោះ បានពិពណ៌នាអំពីបៀបបៀតបៀនផ្លូវភេទ ដែលបានកើតមានឡើង នៅក្នុងព្រះសហគមន៍នៅប៉ូឡូញ ហើយបានរៀបរាប់ថា បណ្តាសា្ថប័នជំនាញនៅទីនោះ គឺកំពុងខ្វាក់ភ្នែកនិងថ្លង់។ ហើយបានរៀបរាប់ថា សកម្មភាពទាំងនេះកំពុងតែបង្កភាពល្អក់កករដល់ ឯកភាពនៃព្រះសហគមន៍ពិភពលោក ដោយសារតែការបែងចែករវាងអ្នកដែលព្រួយបារម្ភអំពី រូបភាពនៃស្ថាប័ននៅទីនោះ នឹងអ្នកដែលកំ​ពុងតែយកចិត្តទុកដាក់នឹងជនរងគ្រោះ៕

Add new comment

6 + 13 =