សម្តេចប៉ាប៖ជនឥន្តោប្រវេសន៍នៅសមុទ្រគួរត្រូវបានជំនួយ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានសម្រាប់ជនឥន្តោប្រវេសន៍ទាំងអស់ដែលបានទទួលមរណភាព ដោយសារការប្រឹងប្រែងឆ្លងសមុទ្រមេឌីទែរ៉ាណេ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសាររបស់សម្តេចប៉ាបដែលបានថ្លែងទៅកាន់គ្រីស្តបិរស័ទនៅ ទីលានសន្តសិលា នៅក្នុងខណៈពេលដែលទ្រង់បានអធិដ្ឋានសម្រាប់សន្ត រេជីណា ខូលី (Regina Coeli)។

នាឱកាសនោះសម្តេចប៉ាបក៏បានថ្លែងអំពីការបាត់បង់់ជីវិតនៅសមុទ្រមេឌីទែរ៉ាណេ ដោយទ្រង់បានរៀបរាប់ថា ការបាត់បង់ជីវិតរបស់បណ្តាជនឥន្តោប្រវេសន៍ក្រោយពេលដែលបានប្រឹងប្រែងចាកចេញពីប្រទេស ភៀសខ្លួនមកប្រទេសដទៃថា ជារឿងដ៏គួរឲ្យខ្មាស់អៀនមួយ។

សម្តេចប៉ាបក៏បានអំពាវនាវសុំឲ្យមានការយកចិត្តទុកដាក់ចំពោះពួកគេ ជួយសង្រ្គោះពួកគេ ពួកគេគឺជាមនុស្ស ។

សម្តេចប៉ាបបានមានបន្ទូលថា យើងអធិដ្ឋានជូនបងប្រុងបងស្រី ដែលមកពីបណ្តាប្រទេសជាច្រើន ដែលបានបាត់បង់ជីវិតនៅក្នុងដំណើរដែលគ្មានគោលដៅ ប្រកបដោយមហន្តរាយដល់ជីវិតរបស់ពួកគេ  ហើយយើងក៏អធិដ្ឋានដល់អស់អ្នកដែលអាចនឹងជួយពួកគេ ។

 នាឱកាសនោះដែរ សម្តេចប៉ាបក៏បានអធិដ្ឋានជូនដល់ជនរងគ្រោះនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានស្លាប់ នៅឯមន្ទីរពេទ្យមួយកន្លែង ដែលកំពុងតែផ្តល់ការព្យាបាលជំងឺកូវីដ ១៩ ដោយមានសេចក្តីរាយការណ៍ថា បានសម្លាប់មនុស្ស ប្រមាណជា ៨២ នាក់ ផងដែរ ។

Add new comment

3 + 11 =