សម្តេចប៉ាប៖ សាមគ្គីភាពគឺត្រូវតែមានដើម្បីកសាងឡើងវិញនូវសហគមន៍ក្រោយផ្ទុះការរាតត្បាតនូវមេរោគ

កាលពីថ្ងៃពុធម្សិលមិញ​នេះ ក្នុង​ពេលអប់រំជំនឿ សម្តេចប៉ាបបានជំរុញឲ្យគ្រីស្តបរិស័ទទាំងអស់គ្នា ត្រូវបញ្ចូលនូវស្មារតីនៃសាមគ្គីភាព​ជាមួយនិងជំនឿ ក្នុងគោលបំណងព្យាបាលនូវជំងឺសង្គមទាំងឡាយដែលកើតឡើង ក្រោយពេលពិភពលោកឆ្លងការរីករាលដាលនៃជំងឺកូវីដ​១៩។

សម្តេចប៉ាបមានប្រសាសន៍ថាមនុស្សជាតិទាំងអស់មានដើមកំណើតរួមពីព្រះជាម្ចាស់។ យើងរស់នៅជាមួយគ្នាក្នុងពិភពលោករួមគ្នារបស់យើង “សួនឧទ្យានដែលព្រះជាម្ចាស់បានដាក់ឲ្យយើង” ហើយយើងមានទិសដៅតែមួយនៅក្នុងអង្គនៃព្រះគ្រីស្ត។

សម្តេចប៉ាបបានមានប្រសាសន៍ថា​ «ប៉ុន្តែនៅពេលយើងបំភ្លេចរឿងទាំងអស់នេះ​ ការពឹងពាក់គ្នាទៅវិញទៅមក បានក្លាយជាការពឹងផ្អែករបស់មនុស្សមួយចំនួនលើអ្នកដទៃ»។ សម្តេចប៉ាបបានបន្តថា ការកើនឡើងនៃវិសមភាពនិងការបាត់បង់នូវឱកាស បានធ្វើឱ្យសរសៃនៃសង្គមចុះខ្សោយ ហើយបរិស្ថានកាន់តែយ៉ាប់យ៉ឺន។

សម្តេចប៉ាប បានទទួលស្គាល់ថាពាក្យថា“ សាមគ្គីភាព” អាចមើលទៅហាក់ដូចជាមិនសូវរឹងមាំនិងងាយយល់នោះទេនៅពេលបច្ចុប្បន្ន។ សាមគ្គីភាពគឺមិនត្រឹមតែជា “សប្បុរសធម៌មួយរយៈខ្លី” ។ ផ្ទុយទៅវិញ សាមគ្គីភាពពាក់ព័ន្ធនឹងការបង្កើតផ្នត់គំនិត ដែលគិតអំពីសហគមន៍និងអាទិភាពនៃជីវិតរបស់មនុស្សទាំងអស់។ សម្តេចប៉ាបមានប្រសាសន៍ថា “លើសពីនេះទៅទៀតសាមគ្គីភាព“ គឺជាបញ្ហាយុត្តិធម៌”៕

Add new comment

5 + 8 =