សម្តេចប៉ាបៈ គ្រីស្តបរិស័ទទាំងអស់ត្រូវតែគោរពប្រតិបត្តិតាមគំរូរបស់ព្រះយេស៊ូ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលជាសារមួយដោយទូលអង្វរគ្រីស្តបរិស័ទទាំងអស់គោរពនិងប្រតិបត្តិតាមព្រះយេស៊ូ និងព្រះនាងម៉ារី។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសាររបស់សម្តេចប៉ាបដែលទ្រង់បានមានបន្ទូលទៅកាន់គ្រីស្តបរិ​ស័ទនៅមុនពេលធ្វើសមាធិក្រោយពេលរៀបចំបញ្ចប់ពិធីថ្វាយអភិបូជានៃពិធីបុណ្យហែរស្លឹកកាលពីថ្ងៃអា​ទិត្យ ខណៈដែលពិភពលោកកំពុងតែប្រឈមមុននឹងការរីករាលដាលនៃមេរោគកូវីដ១៩។ សម្តេចប៉ាបបានមានបន្ទូលថា ៖ «យើងកំពុងតែចាប់ផ្តើមចូលសប្តាហ៍ពិសិដ្ឋ។ នេះគឺជាឆ្នាំទីពីរដែលយើងរស់នៅ និងឆ្លងពិ​ធីនេះនៅក្នុងបរិបទនៃការរីករាលដាលនៃមេរោគកូវីដ១៩»។

សម្តេចប៉ាបបានមានបន្ទូលថា កាលពីឆ្នាំទៅយើងទាំងអស់គ្នាពិតជារន្ធត់ ហើយរហូតដល់ឆ្នាំនេះយើងនៅតែរន្ធត់ ហើយកាន់តែហត់នឿយថែមទៀត ហើយមិនតែប៉ុណ្ណោះយើងថែមទាំងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ង​ន់ធ្ងរទៅទៀត។

សម្តេចប៉ាបបានបន្ទូលថា នៅក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែឆ្លងកាត់ដ៏លំបាកនេះតើព្រះជា​ម្ចាស់ព្រះអង្គកំពុងតែធ្វើអ្វីទៅ? សម្តេចប៉ាបទ្រង់បានសួរសំនួរ ហើយក៏បានផ្តល់នូវចំលើយថា ព្រះយេស៊ូ បុត្រារបស់ទ្រង់បានសុខចិត្តរងទុក្ខលំបាកនៅលើឈើឆ្កាង នៅពេលនោះយើងជាគ្រីស្តបរិស័ទត្រូវ តែយល់ថា ទុក្ខលំបាកដែលទ្រង់បានទទួលនៅពេលនោះ មិនមែនត្រឹមតែខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាជាច្រើនដែលរុកគួនដោយសារតាំង ដែលកាលនោះមិនមែនជាការរីករាលដាលនៃមេរោគទេ តែជាព្រលឹងនៃសារតាំងដ៏រន្ធត់ទៅទៀត ប៉ុន្តែទ្រង់នៅតែជំនះ នៅតែតស៊ូ នៅតែមិនបោះបង់ទុក្ខលំបាកនេះ ហើយសុខចិត្តឆ្លងកាត់វារហូតដល់អស់ព្រះជន្ម និងរស់ឡើងវិញ។

សម្តេចប៉ាបក៏បានមានបន្ទូលបន្តទៀតថា ព្រះនាងម៉ារីក៏បានរងទុក្ខលំបាកខ្លាំងផងដែរ ដោយព្រះនាងពានឆ្លងកាត់នូវមិនមែនជាទុក្ខលំបាកនៅលើឈើឆ្កាងមែន ប៉ុន្តែគឺជាការឈឺចាប់ ខាងផ្លូវចិត្តនិងវិញ្ញាណប៉ុន្តែព្រះនាងនៅតាមមានជំហររឹងមាំ នៅក្នុងការឆ្លងកាត់លំបាកនានា៕

Add new comment

16 + 2 =