សម្តេចប៉ាបៈ ការអត់ឱន និង ករុណា គឺជាការជួយយើងឲ្យគេចចេញពីមហន្តរាយនៃសង្រ្គាម

សម្តេចប៉ាបកាលពីថ្ងៃអាទិត្យបានណែនាំគ្រិស្តបរិស័ទដែលបានមកជួបជុំគ្នានៅទីលានសន្ត សិលាជាថ្មីម្តងទៀតថា ការករុណា និង ការអត់ឱន គឺអាចជួយមនុស្សគ្រប់គ្នាឲ្យគេចផុតពី បញ្ហាទាំងឡាយដែលកើតឡើងដោយសារតែសង្រ្គាម ។

វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រិស្តបរិស័ទទាំងអស់ សូមយកចិត្តទុកដាក់ចំណុចនេះ ហើយប្រសិន​បើយើងទាំងអស់គ្នាអាចធ្វើបាន នោះយើងទាំងអស់គ្នានឹងរស់នៅពោរពេញទៅដោយក្តីស្រលាញ់ និង ករុណា ។

សម្តេចប៉ាបបានថ្លែងថា សូមយកគំរូតាមសកម្មភាពបុត្រារបស់ព្រះគ្រិស្តគឺព្រះយេស៊ូ ដែលទ្រង់តែង តែប្រកាន់យកជាប់ជានិច្ចនូវឥរិយាបទនៃការមេត្តានិងករុណា ដែលក្តីមេត្តា និង ករុណានេះ គឺជាការផ្សះផ្សារនិងជួយព្យាបាលនូវភាពហិង្សានានា ។

សម្តេចប៉ាបបានថ្លែងថា តើពិភពលោកនេះនៅសល់ការឈឺចាប់ ទុកវេទនា ភាពឈឺផ្សារប៉ុណ្ណាទៀត ដែលមនុស្សជាតិត្រូវប្រឈម ដូច្នេះសូមរិះគិតអំពីការអត់ឱន និង មេត្តាករុណា ។

សម្តេចប៉ាបបានបញ្ជាក់ថា យើងទាំងអស់គ្នាគប្បីប្រកាន់យកឲ្យបាននូវក្តីករុណា និង ការស្រលាញ់ ជាពិសេសគឺរក្សាទំនាក់ទំនងល្អររបស់មនុស្សជាតិ រវាងមនុស្សនិងមនុស្ស រវាងប្តីប្រពន្ធ រវាងឪពុកម្តាយនិងកូន នៅក្នុងសហគមន៍ សង្គម និង នយោបាយ ។

Add new comment

8 + 2 =