សម្តេចប៉ាបលើកឡើងពី ភាពតានតឹងរវាងអាមេរិក និងអ៊ឺរ៉ង់ប្រាប់មន្រ្តីការទូតវ៉ាទីកង់

សហរដ្ឋអាម៉េរិក​និង​អ៊ីរ៉ង់​កំពុង​ប្រឈម​មុខ​ដាក់​គ្នាលើ​បញ្ហា​ជាច្រើន។

បណ្តាញព័ត៌មានវ៉ាទីកង់ បានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានលើកឡើងអំពីការព្រួយបារម្ភអំពីភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅមជ្ឈឹមបូព៌ា។

ការលើកឡើងដូច្នេះ  នៅក្នុងពេលព្រះអង្គបានជួបប្រជុំប្រចាំឆ្នាំជាមួយនឹងមន្រ្តីការទូតរបស់វ៉ាទីកង់ នានា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ការបង្កើនកំដៅរវាងអាមេរិក និងអ៊ឺរ៉ង់ គឺជាការប្រថុយប្រថានមួយ ហើយមានតែការសន្ទនា និង ការគោរពច្បាប់អន្តរជាតិទេអាចដោះស្រាយបាន។

នៅលើកិច្ចការតំបន់ និង ពិភពលោក សម្តេចប៉ាបបានកត់សំគាល់ជូនអ្នកការទូតរបស់វ៉ាទីកង់ទាំងអស់ថា មានតែសន្តិភាព និង ការអភិវឌ្ឈមនុស្សទេ ដែលជាគោលការណ៍ការទូតរបស់វ៉ាទីកង់ ជាពិសេសគឺ គោលការណ៍និងគោលនយោបាយការបរទេសរបស់បុរីវ៉ាទីកង់តែម្តង ។

សម្តេចប៉ាបព្រះអង្គបានសង្កត់ធ្ងន់ថា តួនាទីអ្នកការទូត គឺបន្តប្រកាសនិងផ្សព្វផ្សាយក៏ដូចជាយកចិត្តទុកដាក់នឹងការលើកកម្ពស់និងផ្តល់ឱកាសឲ្យមានការសន្ទនាគ្នាឲ្យបានច្រើន ការប្រយុទ្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ  ការយល់ដឹងអំពីសហសន្តិវិជ្ជមានទៅវិញទៅមកអំពីគោលតម្លៃនៃសន្តិភាព ការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិឆ្ពោះទៅរកសន្តិភាព ...។ល៕

Add new comment

3 + 2 =