Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សម្តេចប៉ាបនឹងចូលរួមទិវាអធិដ្ឋានដើម្បីសន្តិភាព
Monday, October 19, 2020
សម្តេចប៉ាប និងបណ្តាមេដឹកនាំនៃប្រទេសដទៃទៀតនៅក្នុងតំបន់ និងពិភពលោកនឹងចូលរួមនូវក្នុងពិធីអធិដ្ឋានសម្រាប់សន្តិភាពពិភពលោក ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
តាមការគ្រោងទុកវ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃអង្គារនេះ សម្តេចប៉ាបនឹងចូលរួមនៅក្នុងកិច្ចប្រជុំជាអន្តរជាតិ ហើយអធិដ្ឋានគាំទ្រដល់គ្រប់គំនិតផ្តួចផ្តើមឲ្យមានសន្តិភាពនៅលើពិភពលោក ដែលនឹងរៀបចំឡើងក្រោមប្រធានបទ «គ្មាននរណាត្រូវជួយសង្រ្គោះតែម្នាក់ឯងនោះទេ - សន្តិភាព និង ភាតរភាព»។
កិច្ចប្រជុំ និងអធិដ្ឋានសុំសន្តិភាពនេះ គឺត្រូវបានផ្សព្វផ្សាយនិងគ្រោងរៀបចំឡើយដោយក្រុមសន្ត អេជីឌីអូ(Egidio)ដែលមានមូលដ្ឋាននៅក្នុងទីក្រុងរ៉ូម ហើយក្រោយមកក៏មានការគាំទ្រពីបុរីវ៉ាទីកង់នូវក្នុងការរៀបចំជាលក្ខណៈជាសកលឡើងតែម្តង៕
Add new comment