សម្តេចប៉ាបតែងតាំងអភិបាលថ្មីនៃព្រះសហគមន៍សែលនៃអូស្រ្តាលី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចតែងតាំងនូវអភិបាលថ្មីសម្រាប់ដឹកនាំនិងគ្រប់គ្រងក៏ដូចជាបម្រើគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍សែលដែលជាព្រះសហគមន៍កាតូលិកមួយនៅក្នុងប្រទេសអូស្រ្តាលី។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានសម្រេចតែងតាំងលោក ហ្រ្គីហ្គោរី ឆាលេស បេនណេត ជាអភិបាលថ្មីនៃព្រះសហគមន៍សែល ក្រោយពេលដែលតំណែងលោកអភិបាលនៅទំនេរតាំងតែពីខែមីនា ឆ្នាំ២០២០មក។

លោកអភិបាលថ្មីនៃព្រះសហគមន៍ សែលត្រូវបានគេដឹងថា ជាបូជាចារ្យមួយរូបនៃព្រះសហគមន៍វេស ប្រ៊ុនវិចនៅភូមិភាពមែលប៊ន។ លោកហ្រ្គីហ្គោរី ឆាលេស បេនណេត ត្រូវបានសម្តេចប៉ាបតែងតាំងជំនួសលោក ផាទ្រិក ម៉ាយឃើល អូរិហ្គេន ដែលត្រូវបានតែងតាំងជាអគ្គអភិបាលដឹកនាំព្រះសហគមន៍នៅក្នុងអគ្គភូមិភាពអាដេឡេត។

លោក ហ្រ្គីហ្គោរី ឆាលេស បេនណេត ត្រូវបានគេដឹងថា កើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៦៣ នៅព្រះសហគមន៍ម៉ែនប៊ន ហើយបានប្រសូត​និងចម្រើនវ័យនៅក្នុងទីក្រុងនេះ និងបានចូលបម្រើព្រះសហគមន៍។ នៅក្នុងឆ្នាំ១៩៩២ លោកក៏បានក្លាយជាបូជាចារ្យបម្រើនៅព្រះសហគមន៍មែលប៊ននោះដ​ដែល។

លោក ហ្រ្គីហ្គោរី ឆាលេស បេនណេត ធ្លាប់ទទួលការសិក្សានៅអាមេរិក នៅទីក្រុងរ៉ូមនិងបានដឹកនាំការងារជាច្រើននៅក្នុងព្រះសហគមន៍៕

Add new comment

8 + 2 =