សម្តេចប៉ាបជួបជាមួយប្រធានកាកបាទក្រហមអន្តរជាតិ

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានទទួលជួបលោក ភីធ័រ ម៉ូរ៉័ ( Peter Maurer) ប្រធានកាកបាទក្រហមអន្តរជាតិ នៅក្នុងសាវនាការនិងកិច្ចពិភាក្សាជាលក្ខណៈឯកជនមួយនៅបុរីវ៉ាទីកង់កាលពីថ្ងៃចន្ទ។

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីជួបជាមួយនឹងសម្តេចប៉ាប លោក ភីធ័រ ម៉ូរ៉័ ក៏បានចូលជួបពិភាក្សាជាមួយនិងលោក ព្យែត្រូ ប៉ារ៉ូលីន (Pietro Parolin)នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ផងដែរ។

ថ្លែងទៅកាន់សារព័ត៌មានវ៉ាទីកង់បន្ទាប់ពីជំនួប លោក ភីធ័រ ម៉ូរ៉័រ បានគូសបញ្ជាក់ពីការងាររបស់កាកបាទក្រហមអន្តរជាតិនៅលើពិភពលោក ជាពិសេសចំពេលមានជំងឺរាតត្បាតឆ្លងរាលដាលដែលកំពុងកើតមាន ដែលបាន“ ផ្តោតនិងពន្លឿន” នូវបញ្ហាជាច្រើនដែលមានស្រាប់។

លោក​ក៏បានគូសបញ្ជាក់ផងដែរ នូវការបង្រួបបង្រួមនៃទស្សនៈគុណតម្លៃនិងសេចក្តីប្រាថ្នារវាងកាកបាទក្រហម និង​បុរីវ៉ាទីកង់ ជាពិសេស​ការគាំទ្រដល់ជនរងគ្រោះដោយសារសង្គ្រាមនិងអំពើហិង្សា។

លោកបានចង្អុលបង្ហាញជាពិសេសនូវទស្សនៈមួយ ដែលព្រះសហគមន៍កាតូលិកនិងកាកបាទក្រហមអន្តរជាតិ អាចចែករំលែកជារួមគ្នា​គឺការអភិវឌ្ឍចក្ខុវិស័យនៃសង្គមមួយ។

លោកបាននិយាយថា ការបែកបាក់នៅក្នុងសង្គមគឺ ជាការ​ឈឺចាប់ និង ការបង្កនូវផលវិបាកដល់ពលរដ្ឋ ជាពិសេសសម្រាប់ជនងាយរងគ្រោះ ជនចំណាកស្រុក​ អ្នកក្រនិងអ្នកដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមនិងអំពើហិង្សា៕

Add new comment

10 + 7 =