សម្តេចប៉ាបជួបជាមួយនឹងអត្តពលិកមួយចំនួន

សម្តេចប៉ាបថ្មីៗនេះបានជួបជាមួយនឹងក្រុមអត្តពលិកមួយចំនួន ដែលបានចូលរួមនៅក្នុងកម្មវិធីកីឡាមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ មានឈ្មោះថា «កម្មវិធីយើងរត់ទាំងអស់គ្នា» ដើម្បីផ្សព្វផ្សាយអំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។

នាឱកាសនោះសម្តេចប៉ាបបានសម្ដែងការគាំទ្រចំពោះក្រុមអត្តពលិកទាំងអស់ ហើយប្រកាស ថ្លែងអំណរគុណចំពោះពួកគេ ដែលបានជួយផ្សព្វផ្សាយនិងធ្វើខ្លួនជាគំរូមួយ ដោយយកកីឡា ដើម្បីកសាងនូវពន្លឺមួយដើម្បីជួយជាស្ពាននិងព្យាបាលរបួសស្មារតីផ្សេងៗ។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងស្វែងរកមូលនិធិតាមអនឡាញ ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យចំនួន២នៅភាគខាងជើងនៃប្រទេសអ៊ីតាលី។ មន្ទីរពេទ្យទាំងពីរនេះរួមមាន មន្ទីរពេទ្យ យ៉ូហានទី២៣ (The John XXIII) នៅក្នុងទីក្រុង បែហ្គាមូ (Bergamo) និងមូលនិធិបូលីគ្លីនិក ដែលមានទីតាំងនៅក្នុងទីក្រុង ប្រ៊េហ្សា (Brescia) ដែលមកដល់ពេលនេះ បានកំពុងតែធ្វើការ ដើម្បីផ្តល់ការថែទាំនិងពិនិត្យព្យាបាល អ្នកជំងឺកូវីដ១៩នៅក្នុងតំបន់ ដែលបានរងគ្រោះដោយសារតែជំងឺនេះតាំងពីដំបូងទីនៃការរីករាលដាលដំបូងនៅក្នុងប្រទេសអ៊ីតាលី។

ពិធីនេះត្រូវបានរៀបចំឡើងដោយសមាគមអត្តពលិកវ៉ាទីកង់ ហើយបានប្រជុំបូកសរុបកាលពី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ៕

Add new comment

18 + 2 =