សម្តេចប៉ាបចូលរួមផ្តល់ឧបករណ៍ពេទ្យទៅប្រទេសមួយចំនួន

វ៉ាទីកង់ញូវបានរាយការណ៍ថា ការិយាល័យមនុស្សធម៌របស់សម្តេចប៉ាបបានប្រកាសថា សម្តេចប៉ាបបានផ្តល់នូវឧបករណ៍ពេទ្យមួយចំនួនទៅប្រទេសដែលកំពុងតែរាតត្បាតដោយសារតែមេរោគកូវីដ១៩។

ប្រភពដដែលបានរាយការណ៍ថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សម្តេចប៉ាបបានសម្រេចផ្តល់នូវឧបករណ៍ជំនួយដកដង្ហើមចំនួន៣៥គ្រឿងទៅប្រទេសមួយចំនួន ជាពិសេសប្រទេសដែលកំពុងតែមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។

ប្រភពដដែលបានបន្តថា នេះគឺជាការចូលរួមគាំទ្រនិងបង្ហាញអំពីភាពជួយគ្នានិងសាមគ្គីភាពគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។

ឧបករណ៍ទាំងនេះត្រូវបានគេដឹងថា ៤គ្រឿងត្រូវបានផ្តល់ទៅប្រទេសហៃទី ពីរគ្រឿងទៅសាធារណរដ្ឋដូមីនិចកែន ពីរគ្រឿងទៅប្រទេសបូលីវៀ ៤គ្រឿងទៅប្រទេសប្រេស៊ីល ៣គ្រឿងទៅប្រទេសកូឡុំប៊ី ២គ្រឿងទៅអេក្វាឌ័រ ៣គ្រឿងទៅប្រទេសហុងឌុយរ៉ាស់ ៣គ្រឿងទៅម៉ិកស៊ីក ៤គ្រឿងទៅប្រទេសវេណេហ្សុយអេឡា ២គ្រឿងទៅ​បង់ក្លាដេស ២ទៀតទៅអ៊ុយក្រែន និង២ទៅហ្ស៊ីមបាវេ។

កន្លងមកសម្តេចប៉ាបតែងតែយកចិត្តទុកដាក់ជាប្រចាំអំពីបញ្ហានៃការរីករាលដាលនៃមេរោគកូវីដ១៩​នេះ។ សម្តេចប៉ាបតែងតែបង្ហាញនូវសាមគ្គីភាពជានិច្ច នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺទាំងនេះ៕

Add new comment

11 + 7 =

Please wait while the page is loading