បុរីវ៉ាទីកង់៖ អំពីពុករលួយ គឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់សន្តិភាពនិងសន្តិសុខ

ការប្រយុទ្ធនឹងអំពើពុករលួយគឺជាប្រធានបទគន្លឹះរបស់តំណាងបុរីវ៉ាទីកង់ នៅក្នុងបទអន្តរាគមន៍នា​កិច្ច​ប្រជុំនៃអង្គការសហប្រតិបត្តិការនិងសន្តិសុខអឺរ៉ុប លើកទី២៨ ដែលរៀបចំឡើងនៅក្នុងទី​ក្រុងប្រាកប្រទេសឆេក្សកាលពីថ្ងៃទី១០ និង១១ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនេះ លោក ឆាលេស បាល់វូ អគ្គអភិបាលនិងជាឯកអគ្គ​រាជទូតបុរី​វ៉ាទីកង់​ប្រចាំ​ប្រទេសឆេក្ស ហើយក៏ជាប្រមុខអ្នកតំណាងបុរីវ៉ាទីកង់នៅក្នុងកិច្ចប្រជុំនោះ បានថ្លែងថា វាមាន​មូលហេតុដែលបុរីវ៉ាទីកង់បានកំពុងតែសំដែងនូវប្រតិកម្មពាក់ព័ន្ធនឹងបញ្ហាមួយនេះ។ លោកបានថ្លែងថា វាមានហេតុផលដែលយើងទាំងអស់គ្នាត្រូវតែបារម្ភអំពីបញ្ហាពុករលួយនេះ ដោយហេតុថា មូលនិធិដ៏ច្រើន បានកំពុងតែជះសម្រាប់ការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាព ដោយសារតែការរីករាលដាលនៃមេរោគកូវីដដ១៩ ដែលកំពុងតែបង្កនិងទាក់ទាញ​នូវ​សកម្ម​ភាពឧក្រិដ្ឋកម្ម ដោយរួមទាំងការប្រថុយប្រថានផ្សេងៗដោយសារតែតម្រូវការហិរញ្ញវត្ថុ ដែល​ពេលនេះកំពុងតែត្រូវបានគេដឹងថា កំពុងតែស្រេកឃ្លានសឹងតែគ្រប់គ្នា។ លោកអគ្គអភិបាលបានថ្លែងថា វាសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់ថា អំពើពុករលួយកំពុងតែកើតមានឡើង ហើយកម្រិតនៃរបស់វាក៏កំពុងតែកើនឡើង នៅគ្រប់​បណ្តា​រដ្ឋដែលជាសមាជិកនៃអង្គការសហប្រតិបត្តិការនិងសន្តិសុខអឺរ៉ុបនេះ។

លោកបានបញ្ជាក់ថា មូលហេតុដែលការទទួលស្គាល់នេះវាសំខាន់ គឺដោយហេតុថា មានតែ​ការ​ទទួលស្គាលទេ ដែលការបើកនូវច្រកសម្រាប់ទាំងអស់គ្នាប្រយុទ្ធនឹងអំពើពុករលួយទាំងនេះបាន។ លោកបានបញ្ជាក់ថា ខណៈពេលដែលពិភពលោកកំពុងតែប្រឈមមនឹងការរាត​ត្បាតនៃ​ជំងឺ​នានាពេលបច្ចុប្បន្នវា គឺជា «ការសាកល្បងដ៏ធំធេង» សម្រាប់សហគមន៍អន្តរជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយថ្មីនិងច្នៃប្រឌិត ដោយមិនមានការបែកបាក់នយោបាយឬដោយផ្នែកណាមួយ ប៉ុន្តែ ជាការស្វែងរកផលប្រយោជន៍រួម ដើម្បីការអភិវឌ្ឍមនុស្ស​ទាំងអស់គ្នា៕

Add new comment

10 + 5 =