គ្រឿងបរិក្ខាពេទ្យដែលបរិច្ចាកដោយសម្តេចប៉ាបទៅដល់គោលដៅ

គ្រឿងបរិក្ខាវេជ្ជសាស្រ្តដែលបានបរិច្ចាគដោយសម្តេចប៉ាប សម្រាប់មន្ទីរពេទ្យក្នុងប្រទេសប្រេស៊ីលបានទៅដល់គោលដៅជាបន្តបន្ទាប់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានអះអាងថា មន្ទីរពេទ្យដុន អូរីយុន (Don Orione )នៅទីក្រុងអារ៉ាហ្គានីណា (Araguanína) នៃតំបន់តូកានធិន (Tocantins) ដែលជាតំបន់នៅភាគខាងជើងនៃប្រទេសប្រេស៊ីលបានទទួលឧបករណ៍វេជ្ជសាស្ត្រដែលបរិច្ចាគដោយសម្តេចប៉ាប។

ឧបករណ៍ទាំងនេះត្រូវបានសម្តេចប៉ាបសម្រេចចិត្តប្រគល់ជូនមន្ទីរពេទ្យចំនួន ៨ ដើម្បីជួយសង្រ្គោះពល​រដ្ឋដែលក្រីក្រ ជាពិសេសគឺសហគមន៍ជនជាតិភាគតិច។ ឧបករណ៍ដែលសម្តេចប៉ាបបានប្រគល់នោះ រួមមាន ម៉ាស៊ីនជំនួយដកដង្ហើម និង ឧបករណ៍សម្រាប់ស្កេនសួតជាដើម។ អ្នកតំណាងនៃសមាគមក្តីសង្ឃឹម​ដែលជាទីភ្នាក់ងារសប្បុរសធម៌មានមូលដ្ឋាននៅប្រទេសអ៊ីតាលី បាននាំឧបករណ៍ទាំងនេះមកដល់ប្រេស៊ីលនៅថ្ងៃអាទិត្យទី ២៣ ខែសីហា។

លោក ចាបាស អាសុនកាវ សេប៉ា (Jarbas Assunção Serpa)នាយកមន្ទីរពេទ្យមួយបានមានប្រសា​សន៍ថា  «វាជាកិត្តិយសដ៏ធំធេងសម្រាប់ពួកយើងដែលបានទទួលអំណោយពីសម្តេចប៉ាប»។ នាយកមន្ទីរពេទ្យរូបនេះបានសន្និដ្ឋានថា គ្រឿងបរិក្ខារនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអ្នកជំងឺជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរ៕

 

 

Add new comment

4 + 2 =