ការធ្វើសមាធិគឺជាវិធីមួយក្នុងការជួបព្រះយេស៊ូ

កាលពីថ្ងៃពុធ កន្លងទៅនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ទ្រង់បានយាងបន្តអប់រំជំនឿដល់គ្រីស្តបរិស័ទនៅជុំវិញពិភពលោក ដោយនៅក្នុងអំឡុងពេលនោះទ្រង់បានពន្យល់ពីសារៈសំខាន់នៃការធ្វើស​មាធិ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបទ្រង់បានមានបន្ទូលថា ការធ្វើសមាធិគឺមានសារៈសំ​ខា​ន់ជាទីបំផុត ដែលអាចជួយយើងទាំងអស់គ្នាឲ្យមានភាពស្ងប់ស្ងាត់ ហើយម្យ៉ាងទៀតអ្នកដែលអធិ​ដ្ឋានក៏អាចនឹង មានឱកាសអាចឲ្យយើងជួបជាមួយនឹងព្រះយេស៊ូ ហើយក៏អាចនឹងយល់អំពីខ្លួនយើងផងដែរ ។

សម្តេចប៉ាបទ្រង់បានមានបន្ទូលថា៖ «ការធ្វើសមាធិ» គឺដើម្បីស្វែងរកអត្ថន័យនៃខ្លួនយើង។ ការធ្វើសមាធិក៏ជាការដាក់ខ្លួនអ្នកនៅចំពោះមុខទំព័រនៃការប្រឹងប្រែង ដើម្បីព្យាយាមបង្កើតភាពស្ងប់ស្ងាត់ដោយខ្លួនឯងហើយយកភាពស្ងប់ស្ងាត់នឹងហ្ន នេះមកប្រើនៅក្នុងការដោះស្រាយបញ្ហា ។

សម្តេចប៉ាប បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទទាំងអស់យកចិត្តទុកដាក់ ព្យាយាមធ្វើសមាធិឲ្យបានរាល់ពេលដែលយើងរិះគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សម្តេចប៉ាបក៏បានមានបន្ទូលបន្ថែមថា ការធ្វើសមាធិគឺជាតម្រូវការសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែគ្រីស្តបរិស័ទនោះទេ។

រាល់ការអនុវត្តការធ្វើសមាធិគឺកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលថ្មីៗនេះដោយសាសនាស្ទើរតែទាំងអស់នៅលើពិភពលោក ប៉ុន្តែការធ្វើសមាជិកមិនមែនជា ចក្ខុវិស័យខាងសាស​នានោះទេ។ សម្តេចប៉ាប បានមានបន្ទូល ថា «យើងទាំងអស់គ្នាត្រូវធ្វើសមាធិគឺដើម្បីឆ្លុះបញ្ចាំងនិងស្វែងរកខ្លួនឯង»។

សម្តេចប៉ាប បានពន្យល់បន្ថែមទៀតថា ការធ្វើសមាធិ ជាការបណ្តុះនូវបាតុភូតមួយដែលត្រូវបានស្វាគមន៍ពីព្រោះយើងម្នាក់ៗតែងតែមានអាថ៌កំបាំងនិងថាមពលផ្ទៃខាងក្នុងដែលមិនអាចបំភ្លេចឬមើលស្រាលបាន៕

Add new comment

1 + 0 =