Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សូមពិនិត្យកាលបរិច្ឆេទទំនិញ មុននឹងទិញ
គ្រប់គ្នាដើម្បីសុវត្ថិភាពមិនថាទិញទំនិញអ្វីក៏ដោយនៅទីណាក៏ដោយរូមទាំងផ្សារទំនើបនៅរាជធានីគួរតែត្រួតពិនិត្យមើលគុណភាពទំនិញ និងកាលបរិច្ឆេទអោយបានច្បាស់លាស់ បើមិនដូច្នេះទេ លោកអ្នកអាចនឹងប៉ះរបស់ដែលមានបញ្ហាប៉ះពាល់ដល់សុខភាពមិនខាន។
ការត្រួតពិនិត្យគុណភាពទំនិញយើងខ្ញុំសង្ឃឹមថា អស់លោកអ្នកនឹងពិនិត្យមើលលើទិដ្ឋភាពជារួមដូចជា រូបរាងលក្ខណៈរបស់ទំនិញតើការវេចខ្ចប់នេះមានកំពិត ឫ ធ្លុះធ្លាយ បែកបាក់ ឬទេ ជាដើម ហើយចំពោះកាលបរិច្ឆេទវិញគឺត្រូវពិនិត្យមើលថ្ងៃផលិត និង ថ្ងៃហួសកាលកំណត់ប្រើប្រាស់។ ចំណុចទាំងពីរនេះសំខាន់បំផុត ពីព្រោះទំនិញដែលខូចទ្រង់ទ្រាយ និង ហួសកាលកំណត់ប្រើប្រាស់មិនមែនជាទំនិញដែលយើងគួរតែទិញនៅក្នុងតម្លៃពេញ ហើយយកទៅប្រើប្រាស់នោះទេ វាអាចប៉ះពាល់ដល់សុខភាព ជាពិសេសគឺពពួកទំនិញជាអាហារសម្រាប់បម្រើការហូបចុក។
យើងខ្ញុំរំលឹកចំណុចនេះ ដោយសារតាមរបាយការណ៍ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យត្រឹមតែពីថ្ងៃគឺនៅថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរាជធានីភ្នំពេញ គឺបានរកឃើញទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព សរុបចំនួន ១៣២,៣៥គីឡូក្រាម និង១៩ដប ឬកំប៉ុង។
ប្រភពដដែលបានបន្តថា រីឯប្រភេទទំនិញដែលគេរកឃើញថាមានបញ្ហនោះគឺរួមមាន គ្រឿងទេសចិន មីចិន ភេសជ្ជៈ គ្រៀងសមុទ្រជាដើម ដោយឡែកទំនិញផ្សេងដូចជា ពពុះសណ្តែក សរសៃគុយទាវ គ្រឿងសមុទ្រ និងអំបិលអ៊ីយ៉ូដ ត្រូវបានមន្ត្រីជំនាញធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ និងភាពអនុលោមតាមបទដ្ឋានបច្ចេកទេសមួយចំនួនផងដែរ។
សូមលើកកំពស់ការប្រុងប្រយ័ត្ន ពីព្រោះទំនិញទាំងរបស់ប្រើប្រាស់និងហូបចុកនៅស្រុកយើង គឺនៅតែមានក្រុមមនុស្សដែលខិលខូច រកស៊ីបន្លែបន្លំ ដោយមិនខ្វល់នឹងការស្លាប់រស់របស់អ្នកដទៃឡើយ។ ពួកគេគឺជាអ្នកអាត្មានិយម ដែលគិតតែការមានបានដោយខ្លួនឯង ដែលច្បាប់មិនគួរលើកលែងឡើយ៕
Add new comment