សម្តេចប៉ាបបានថ្លែងកាលពីថ្ងៃអាទិត្យទៅកាន់គ្រីស្តបរិស័ទទាំងអស់ថា ព្រះជាម្ចាស់តែងតែត្រាស់ហៅមនុស្សទាំងអស់គ្នា​ជារៀងរាល់ថ្ងៃ។

មកដល់ពេលនេះចំនួនអ្នកឆ្លងមេរោគកូវីដ១៩ដែលបានរកឃើញនៅកម្ពុជាគឺនៅតែដដែល ប៉ុន្តែសូមកុំបោះបង់វិធានបង្ការនិងការពារ ហើយធ្វេសប្រហែសឲ្យសោះ ពីព្រោះពេលនេះវាកំពុងតែផ្ទុះនៅក្នុងប្រទេស មីយ៉ាន់ម៉ា ដែលពីមុនមកនេះ គឺមានតែនៅក្នុងករណីតិចតួចប៉ុណ្ណោះ ហើយជាករណីនាំចូល ដូចជាកម្ពុជាដែរ។

ក្រោយសម្រាកភ្ជុំបិណ្ឌកន្លងទៅនេះ ក្រសួងទេសចរណ៍បានរាយការណ៍ថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ និង ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់ ហើយខេត្ត

ដែល​ទទួលបានភ្ញៀវទេសចរច្រើន រួមមាន ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់, ខេត្តសៀមរាប ១២២.៣៧០ នាក់, ខេត្តកំពត ៩៤.៤៧៩ នាក់, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់, ខេត្តកែប ៦៨.០៥៤នាក់, ខេត្តកណ្តាល ៦២.៧៤១នាក់ ...។ 

នៅក្នុងចំណោមខេត្តទាំងនេះ កន្លែងខ្លះក៏បានអនុវត្តនូវវិធានការសុវត្ថិភាពបានត្រឹមត្រូវតាមការណែ​នាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យភ្ញៀវទេសចរបាញ់អាល់កុល ត្រួតពិនិត្យកំដៅ ប៉ុន្តែកន្លែងខ្លះដូចជា​ធ្វេសប្រហែស ដូចជានៅខេត្តបាត់ដំបង សៀមរាប និង បន្ទាយមានជ័យ ពោធិសាត់  កំពង់ឆ្នាំង ជាដើម ហើ​យ​ការ​​ពាក់ម៉ាស់គឺកាន់តែ​តិចនៅក្នុងចំណោមអ្នកដែលដើរកំសាន្ត។

តាមការ​សង្កេត​របស់​យើងខ្ញុំពិនិត្យឃើញថា ស្ថានភាពនៃការធ្វេសប្រហែសនៅក្នុងការបង្ការជំងឺកូវីដ ១៩ គឺកំពុងតែមាន ហើយទោះបីជាក្រសួងសុខាភិបាល អាជ្ញាធរ និង ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវម្តងហើយម្តងទៀតដដែលៗក៏ដោយ។

សូមប្រយ័ត្ន ហើយកុំធ្វេសប្រហែសឲ្យសោះ។ ចំពោះ​​សមត្ថកិច្ច និង​គ្រប់មន្រ្តីរាជការទាំងអស់ ដែលចុះធ្វើសកម្មភាពតាមគោលដៅ តាមការងារនិងការទទួលខុសត្រូវនានា គួរតែធ្វើជាគំរូជូនពលរដ្ឋ ដោយត្រូវតែពាក់ម៉ាស់ ត្រួតពិនិត្យកំដៅ និង មានអាល់កុល ឬជែល ជាប់នៅតាមខ្លួន​ជានិច្ច។

សូមរឹតបន្តឹងវិធាននេះឡើងវិញ ដើម្បីបង្ការការផ្ទុះនូវជំងឺនេះ ប្រសិនបើផ្ទុះហើយឆ្លង​ជាសហគមន៍ នោះ​អាច​នឹង​ក្លាយជា​បញ្ហា​ធំ​ជាមិន​ខាន។

សរុបមកវិញទីណាដែលមានការជួបជុំ សូមកុំភ្លេចពាក់ម៉ាស់ ដោយសារតែវាអាចការពារយើងចម្លងទៅគេ ហើយក៏អាចការពារគេចម្លងមកយើង ត្រូវសំអាតដៃជាមួយនឹងសាប៊ូនិងទឹក អាល់កុល ឬជែល ជាប្រចាំ សូមរក្សាគន្លាតសង្គម​ឲ្យបានពី ១,៥ ម៉ែត្រ​​ឡើងទៅ។ ការ​ការ​ពារ​ជាកាតព្វ​កិច្ច​របស់យើងគ្រប់​គ្នា ដើម្បី​កម្ពុជា​រួច​ពី​កូវីដ​១៩៕

Add new comment

17 + 3 =