ទាំងអស់គ្នាសូមបង្កើនការប្រុងប្រយ័ត្ន ការផ្ទុះកូវីដ១៩

សូមកុំធ្វេសប្រហែស! ចូរនាំគ្នាពាក់ម៉ាស់និងរក្សាអនាម័យដៃឲ្យបានខ្ជាប់ខ្ជួន ពីព្រោះលទ្ធភាពនៃការផ្ទុះជំងឺនិងមេរោគនេះនៅក្នុងប្រទេសកាន់តែមានឱកាសធំហើយ ដូច្នេះសូមប្រុងប្រយ័ត្នកុំជិះសេះលែងដៃឲ្យសោះ។ យើងទាំងអស់គ្នាអាចភ្លេចកូវីដ១៩ ប៉ុន្តែមេរោគនេះមិនភ្លេចយើងទេ តែយើងប្រហែសគឺអាចនឹងឆ្លងពេលណាក៏បាន ដូច្នេះសូមបញ្ឈប់សកម្មភាពមិនពាក់ម៉ាស់នោះទៅ សូមឧស្សាហ៍លាងដៃដោយសាប៊ូនិងជែលឬអាល់កុល មុនពេលចាប់កាន់ចំណីអាហារ និងពេលយកមក ប៉ះលើផ្ទៃមុខ ភ្នែក ច្រមុះ និងមាត់។

យើងមិន​អាច​ប្រហែស​​ឡើយ បើទោះបីជាពេលនេះយើងនៅមិនទាន់មានរបាយការណ៍អំពីករណី ឆ្លងនៅក្នុងស្រុកក៏ដោយ ក៏អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា លទ្ធភាពនៃ​ការចម្លងវីរុសកូវីដ១៩ចូលសហគមន៍មិនអាចមើលរំលងបានឡើយ។ ដូច្នេះហើយបានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហើយ អំពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រីបានអះអាងថា ការឆ្លងជាច្រើនដែលបានរកឃើញកន្លងមក ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រើនណាស់ដែលយើងមិនអាចដឹងបានថា តើនៅពេល​ខាង​មុខ​នឹង​បន្តទៅជាយ៉ាងនោះទេ? ដូច្នេះសូមទាំងអស់គ្នាត្រូវតែចេះប្រុងប្រយ័ត្នឲ្យមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ១៩ អាចកើតមានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ សូមកុំភ្លេចខ្លួននិងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ១៩នេះឲ្យសោះ។

ដោយសារតែករណីនៃការនាំចូលនេះវាច្រើនពេក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាក ជើងហោះហើរមកពីប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ជាបណ្តោះអាសន្ន។ ការសម្រេចនេះគឺបាន ធ្វើឡើងក្រោយពេលដែលមានករណីឆ្លងកើនឡើងជាបន្តបន្ទាប់តាមរយៈជើងហោះហើរ មកពីប្រទេសទាំងពីរ។ នេះគឺជាការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចជំនាញ នៅក្នុងការដោះស្រាយបញ្ហាទំាងនេះ។ ដូច្នេះយើងទាំងអស់គ្នាគួរតែកុំសន្តិភាពជាមួយនិងមេរោគនេះឲ្យសោះ។ ចូរពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬ អាកុល ឬជែល ហើយរក្សាគន្លាតសុវត្ថិភាពពី១,៥ទៅ ២ម៉ែត្រ។

សូមការពារខ្លួនអ្នកពីជំងឺនឹងមេរោគកូវីដ១៩។ ការពារខ្លួនអ្នកក៏ដូចជា ការពារក្រុមគ្រួសារអ្នក សហគមន៍អ្នកផងដែរ។ សូមកុំធ្វេសប្រហែសនឹងជំងឺហើយនិងមេរោគកូវីដ១៩នេះ ហើយមេរោគផ្សេងៗទៀតក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ៕

Add new comment

1 + 0 =