គួរត្រៀមអ្វីខ្លះពេលភ្ជុំខាងមុខ?

សម្រាប់អ្នកដែលត្រៀមធ្វើដំណើរទៅគោលដៅនានានៅក្នុងអំឡុងពេលសម្រាកបុណ្យភ្ជុំបិណ្ឌប្រពៃណី រឿងដែលគួរត្រៀមនៅពេលធ្វើដំណើរនៅពេលវិស្សមកាលភ្ជុំបិណ្ឌខាងមុខ!

សម្រាប់អ្នកដែលត្រៀមធ្វើដំណើរទៅគោលដៅនានានៅក្នុងអំឡុងពេលសម្រាកបុណ្យភ្ជុំបិណ្ឌប្រ ពៃណីជាតិនៅសប្តាហ៍ខាងមុខនេះសូមត្រៀមឲ្យហើយជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរដោយ យានជំនិះខ្លួនឯង។

ដោយសារតែនៅក្នុងអំឡុងពេលនេះជាពេលដែលមេរោគកូវីដ១៩នៅតែបន្តរីករាលដាល មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន តាមម៉ូតូក្តី រថយន្តក្តី និង តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ ត្រូវបានលើកទឹកចិត្តជំនួសឲ្យមធ្យោបាយដឹកជញ្ជូនសាធារណៈ និង ឯកជននានា ដូចជាតាមរថយន្តក្រុង និង តាមរថយន្តតាក់ស៊ី ដោយសារតែក្តីបារម្ភអំពីការឆ្លងរីករាលដាលនៃមេរោគដ៏មហាឆ្លងមួយនេះ។ ប៉ុន្តែដើម្បីឲ្យការធ្វើដំណើររបស់បងប្អូនមានសុវត្ថិភាព និងមិនមានភាពសៅហ្មង នៅក្នុងចិត្តនៅក្នុងពេលឈប់សម្រាកនោះ សូមយកចិត្តទុកដាក់លើបញ្ហាមួយចំនួន៖

  1. គឺរឿងសុវត្ថិភាពនៅក្នុងអំឡុងពេលបើកបរ ពីព្រោះចំណុចនេះគឺជាចំណុចចម្បង ដែលទាំងអស់គ្នាគួរតែយកចិត្តទុកដាក់។ ដើម្បីឲ្យការធ្វើដំណើររបស់អស់លោកអ្នកប្រកបដោយសុវត្ថិភាព សូមត្រួតពិនិត្យយានយន្តនិងមធ្យោបាយរបស់អស់លោកអ្នកឲ្យបាន រួចរាលតាំងពីប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាពផ្សេងៗរួមទាំងប្រព័ន្ធហ្វ្រាំង សំបកកង់ ប្រព័ន្ធភ្លើង សញ្ញាយានយន្តផ្សេងៗ ពីព្រោះចំណុចខ្វះខាតខ្លះ ក៏អាចអោយអស់លោកជួបបញ្ហា ហើយ​បើចូលនៅក្នុងរង្វង់ត្រួតពិនិត្យរបស់សមត្ថកិច្ច លោកអ្នកអាចត្រូវផាកពិន័យដោយសមត្ថកិច្ចផងដែរ។
  2. សូមប្រុងប្រយ័ត្ន យកចិត្តទុកដាក់សម្រាកឲ្យបានស្កប់ស្កល់ ដើម្បីប្រយោជន៍ឲ្យការបញ្ជាចង្កូត យានយន្តរបស់លោកអ្នកអាចប្រកបដោយភាពភ្លឺថ្លា មិនជួបបញ្ហាងងុយគេង ឬ ងោកនៅក្នុង ពេលបើកបរ។
  3. កុំពិសារគ្រឿងស្រវឹងហូសការកំណត់និងតម្រូវការរាងកាយ។
  4. ពេលបើកបរត្រូវ គោរពតាមស្លាកបញ្ជាចរាចរណ៍ ដោយរួមទាំងគោរពល្បឿននៃការបើកបរដែលកំណត់នៅតាម​ដងផ្លូវនីមួយៗ បើមិនដូច្នេះទេ អស់លោកអ្នកអាចនឹងប្រឈមមុខនឹងការផាកពិន័យ​ពីសមត្ថកិច្ច។ ហើយតាមដែលយើងដឹងគឺពិន័យនោះក៏ច្រើនគួរសមរហូតដល់យើងអាចនឹងអស់ អារម្មណ៍សប្បាយនៅពេលសម្រាកនេះក៏អាចដែរ។
  5. ហើយចំណុចមួយទៀតក៏គួរតែត្រៀមរក​ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងយានយន្ត ដើម្បីរក្សាទុកតាមខ្លួនក្រែងការបើកបរមានបញ្ហា ឬសមត្ថកិច្ចហៅ ហើយគ្មានឯកសារជាប់យើងកាន់តែជាប់ពិន័យរឹតតែធ្ងន់។
  6. ម្យ៉ាងទៀតពេលបើកបរនិងបញ្ជាយានយន្តត្រូវប្រយ័ត្នប្រយែង ហើយបើកបរដោយគោរពច្បាប់ ចរាចរណ៍គោរពល្បឿនអតិប្បមាដែលកំណត់ គោរពសិទ្ធិ យោគយល់គ្នា។
  7. នៅមុនពេលចេញដំណើរសូមពិនិត្យមើលបង្អួច មើលប្រព័ន្ធភ្លើង មើលចង្ក្រាន  ហើយបើអាច ហើយនៅក្នុងករណី យើងមានការរាប់អានគ្នាល្អនៅក្នុងសហគមន៍ គួរតែមានការផ្តែផ្តាំរឿងផ្ទះ សំបែងផង ពីព្រោះខ្លាចក្រែងអសន្តិសុខ និងហេតុការណ៍ដោយចៃដន្យណាមួយកើត មានឡើងនៅគេហដ្ឋានរបស់យើង​អំឡុងពេលធ្វើដំណើរសម្រាកកំសាន្ត ធ្វើបុណ្យធ្វើទានជួបជុំគ្រួសារញាតិសណ្តានរបស់បងប្អូនទាំងអស់គ្នា។

សរុបមកវិញនេះគឺជាទស្សនៈនិងជាការចែករំលែកបន្តិចបន្តួចសម្រាប់រំលឹកនិងកន្ត្រាក់ ឬ ក៏ពញាក់អារម្មណ៍អស់លោកអ្នក​ឲ្យប្រុងប្រយ័ត្ន ដើម្បីឲ្យពេលសម្រាករបស់អស់លោកអ្នកនៅសប្តាហ៍ក្រោយនេះអាចនឹងជួបតែភាពសប្បាយរីករាយ ជួបជុំគ្រួសារ និង ញាតិសណ្តាន។ ចុងក្រោយក្រុមការងារយើងខ្ញុំសូមអនុញ្ញាសម្តែងការជូនពរជូនអស់លោកអ្នក៕

Add new comment

6 + 7 =