ប្រសិនបើអាចធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួនប្រសើរជាងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមានមនុស្សច្រើន 

អ្នកដែលរកឃើញផ្ទុកមេរោគកូវិដ១៩នៅកម្ពុជាគឺតិច គ្មានករណីឆ្លងនៅក្នុងស្រុក ភាគច្រើនករណីឆ្លងគឺជាករណីនាំចូល ប៉ុន្តែបើយើងមិនប្រហែសក៏វាប្រសើរហើយវាអាចនឹងកាត់បន្ថយ ការឆ្លងរីករាលដាលនៃមេរោគ ដូច្នេះគួរពិចារណា ។ 
នៅថ្ងៃនេះការសម្រាកបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងចូលមកដល់ ហើយអស់លោក/លោកស្រីប្រាកដជាធ្វើដំណើរទៅនេះទៅនោះ រួមមានទៅស្រុកកំណើត ទៅដើរលេងទៅវត្តអារ៉ាម នានាតាមបំណងប្រាថ្នារបស់អស់លោក/លោកស្រី ប៉ុន្តែយើងខ្ញុំសូមចូលរួមពញាក់អារម្មណ៍ អស់លោក/លោកស្រីរួមជាមួយនឹងអាជ្ញាធររឿងបង្ការនូវការរីករាលដាលនៃមេរោគកូវិដ១៩ ។ 

នៅកម្ពុជាមិនទាន់មានករណីឆ្លងខ្លាំង នៅមន្ទីរពេទ្យយើងក្រោយពីយើងបានព្យាបាលអស់គឺ មានម្នាក់មកវិញហើយ ដោយគាត់ឆ្លងពីបរទេសមក ប៉ុន្តែនៅប្រទេសផ្សេងៗនៅជិតខាង និង ពិភពលោក គឺស្ថានភាពកាន់តែអាក្រក់ឡើងៗ គួរឲ្យបារម្ភ ដូច្នេះគួរតែកុំសន្តិភាព ហើយណា មួយគូបផ្សំនឹងអាកាសធាតុប៉ុន្មានថ្ងៃនេះ រាងត្រជាក់ ភ្លៀងច្រើន ប៉ប៉ិប៉ប៉ាចទៀត វាគឺជាក្តីបារម្ភមួយដែលយើងគួរតែយកចិត្តទុកដាក់ចំណុចទាំងនេះ ដូច្នេះ នៅពេលចេញទៅណា មកណា សូមកុំភ្លេចឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឫ អាលកុល ពាក់ម៉ាស់ រក្សាគន្លាតសង្គម ឲ្យបានខ្ជាប់ខ្ជួន ។ 

ដោយឡែកការប្រើប្រាស់មធ្យោបាយក៏គួរតែប្រុងប្រយ័ត្នផងដែរ ប៉ុន្តែតាមការសិក្សានិងស្ទាប ស្ទង់មួយរយៈដោយសារតែបញ្ហាតម្លៃ ដោយសារតែបញ្ហាមនុស្សច្រើន រឿងគន្លាតសង្គម ដែលអនុវត្តតាមមធ្យោបាយដឹកជញ្ជូនគឺពិបាកបំផុតរឿងវិធានគន្លាតសង្គម ដោយឡានក្រុង ក្រុមហ៊ុននីមួយៗ គឺគ្មានសូម្បីតែមួយដែលអនុវត្តបាន១០០ ភាគរយនូវវិធានគម្លាតសង្គម ដែលចេញដោយក្រសួងសុខាភិបាល ដូច្នេះប្រសិបបើអាចជៀសបាន គឺគួរតែចៀស ហើយ អស់លោក/លោកស្រីគួរតែងាកមករកមធ្យោយានឯកជនវិញវាមានសុវត្ថិភាពច្រើនជាង ប្រើប្រាស់មធ្យោបាយមិនមែនរបស់យើង ប៉ុន្តែវាក៏ប្រឈមមុខនឹងហានិភ័យមួយទៀតគឺរឿង គ្រោះថ្នាក់ចរាចរណ៍ ។ 

សរុបមកវិញ ទាំងនេះគឺជាគំនិតនិងទស្សនៈរបស់យើងខ្ញុំ ដើម្បីផ្តល់ជម្រើសជូនអស់លោក/លោកស្រី ប៉ុន្តែការសម្រេចចិត្តគឺជារបស់អស់លោក/លោកស្រី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគួរតែរិះគិតគឺសុវត្ថិភាពរបស់អស់លោក ។ ប្រសិនជាអស់លោក/លោកស្រីជ្រើសរើសយកមធ្យោបាយធ្វើដំណើររួម គួរតែពាក់ម៉ាស់ ឧស្សាហ៍លាងដៃដូចដែលយើងរៀបរាប់ខាងលើ កុំយកដៃប៉ះផ្ទៃមុខ ជាពិសេសគឺភ្នែកច្រមុះ និង មាត់ ហើយប្រសិនបើជ្រើសរើសមធ្យបាយផ្ទាល់ខ្លួនសូមកុំធ្វេសប្រហែស គោរពច្បាប់ចរាចរណ៍ពេលដែលបើកបរ ហើយ កុំប្រើប្រាស់គ្រឿងស្រវឹង បើមានអារម្មណ័ងងុយឫហត់នឿយ អាចរកកន្លែងឈប់សម្រាកសម្រួលអារម្មណ៍ចាំបន្តដំណើរទៅមុខទៀត ។ សូម មានសេចក្តីសុខ សុវត្ថិភាពនៅពេលឈប់សម្រាកនៅពេលខាងមុខ ។
 

Add new comment

5 + 7 =