Wow! មិនធ្លាប់មាន បទ''Are you ok'' ផុសមិនដល់ ៩ម៉ោងផង មានអ្នកទស្សនាជាង ១ លានដង

អាចនិយាយបានថា បទ''Are you ok'' របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។

 

បទ''Are you ok'' ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ បើគិតដល់ម៉ោង៤រៀលថ្ងៃដដែលនេះ ពោលត្រឹមតែ ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។

 

ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្ល្លូកទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយ ចង់ដឹងពីវីដេអូពេញ ខ្លឹមសារនិងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា ? បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិតបទចម្រៀងមួយបទនេះឡើយ ក្រោយទិញសិទ្ធិពាក្យ Are you ok ពីអ្នក លេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង ល្បីពេញTik Tok។

 

បទ''Are you ok'' ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។

 

ទទឹមគ្នានោះដែរបន្ទាប់ពីបទ''Are you ok'' ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិនិងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរ មានដូចជាថៃ ឥណ្ឌាជាដើម។

 

ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៍ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ''Are you ok'' ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន។

 

កុំខាតពេលយូ តោះ! ប្រិយមិត្តមកស្ដាប់ បទ''Are you ok'' ទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណាសូមទស្សនា៖

https://www.youtube.com/watch?v=kaIZnQrgASU

Add new comment

7 + 4 =