FABC-OSC បើកវគ្គ​បណ្តុះបណ្តាល​ ជំនាញតាមអនឡាញ

កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២១ វិទ្យាស្ថានសារគមនាគមន៍សង្គមវ៉ារីតាសអាស៊ី ដែលបង្កើតឡើងដោយ ការិយាល័យសារគមនាគមន៍នៃសហព័ន្ធក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ី បានប្រកាសរៀបចំវគ្គបណ្តុះបណ្តាលជំនាញ តាមអនឡាញ ដែលមានចំនួន ៣ វគ្គ ។

 

លោកអភិបាល រ៉ូបឺតូ ម៉ាឡារី (Roberto Mallari) ជាប្រធាននៃ ការិយាល័យសារគមនាគមន៍នៃសហព័ន្ធក្រុមលោកអភិបាល ព្រះសហគមន៍កាតូលិកអាស៊ី បានសម្ភោធបើកឲ្យ​ដំណើរការនូវវើបសាយមួយ ដែលមានអាស័យដ្ឋាន   (www.vaiscom.org)  ដើម្បីដំណើរការវគ្គបណ្តុះបណ្តាលតាមអនឡាញតាមកម្មវិធី Zoom។

 

លោកបានបន្តថា «ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលមានប្រាស្រ័យទាក់ទង, ហើយទំនាក់ទំនង​ជាចំនុចស្នូលនៃបេសកកម្មរបស់ព្រះសហគមន៍»។ លោកថា កម្មវីធីសិក្សាថ្មីដែលដំណើការ តាមអ៊ិនធឺរណែត​ នឹងពង្រឹងសក្ដានុពល​ក្នុងចំណោម​អ្នកដឹក​ព្រះសហគមន៍ លោកបូជាចារ្យ បងប្រុសនិងបងស្រី គ្រិស្តបរិស័ទ ទទួលបានចំណេះ​ដឹង​និងជំនាញដែលចាំបាច់សម្រាប់​កិច្ចការប្រកាសដំណឹងល្អឲ្យមានប្រសិទ្ធភាព។

 

លោក បូជាចារ្យ ចច ផ្លាតូតាំ (George Plathottam) អគ្គលេខាធិការនៃ ការិយាល័យសារគម​នា​គមន៍​នៃសហព័ន្ធក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី FABC-OSC  បាន​មាន​ប្រសាស​ន៍ថា យើងកំពុង​តែប្តេជ្ញា​ចិត្តជំរុញ​ឲ្យគ្រីស្តបរិស័ទនៅតាមបណ្តាស្ថាប័ននានា នៅក្នុងព្រះសហគមន៍​កាតូលិក​អាចមាន​សមត្ថភាព​លើជំនាញ សារគមនាគមន៍កាន់តែទូលំទូលាយ  ។

 

លោកបានបន្តថា វគ្គបណ្តុះបណ្តាលទាំងនេះ  នឹងអាចដំណើរការតាមអនឡាញផង នៅក្នុងវិទ្យាស្ថានផ្ទាល់ផង និង តាមកម្មវិធី Loco ផងដែរ។ លោកបន្តទៀតថា  ការិយាល័យ​សារគមនាគមន៍នៃសហព័ន្ធក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី  នឹងគាំទ្រការសា្រវជ្រាវ និង រាល់ដំណើរការទាំងឡាយ នៃកម្មវិធីបណ្តុះបណ្តាល ។

 

លោកបានបន្តទៀតថា គម្រោងរៀបចំវគ្គបណ្តុះបណ្តាលនេះគឺគ្រោងធ្វើជាយូរមកហើយ ពោលគឺតាំងពីមុនពេលដែលកូវីដ ១៩ ផ្ទុះឡើងមកម្ល៉េះ ។

 

វគ្គបណ្តុះបណ្តាល ដែល ការិយាល័យសារគមនាគមន៍នៃ​សហព័ន្ធក្រុមលោកអភិបាលន​ព្រះសហគមន៍កាតូលិកអាស៊ី កំពុងតែផ្តោតការរៀបចំនេះ គឺមានតាំងពីកម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋាន  បន្ទាប់មកកម្រិតបច្ចេកទេសជំនាញ និងកម្រិតសញ្ញាប័ត្រ ហើយ និស្សិតដែលចូលរួមនឹងមាន លទ្ធភាពអាចទទួលបាននូវមេរៀនតាមវីដេអូ និងឯកសារសម្រាប់រៀនជាច្រើនទៀត ដើម្បីជួយជំរុញ ឲ្យទាន់នូវកម្រិតនៃការអភិវឌ្ឈន៍របស់បច្ចេកវិទ្យា នៅអាស៊ី ។

 

តាមផែនការដែលបានគ្រោងទុក ការិយាល័យសារគមនាគមន៍នៃសហព័ន្ធ​ក្រុមលោកអភិបាល ព្រះសហគមន៍កាតូលិកអាស៊ី  គ្រោងនឹងដំណើរការកម្មវិធីដំបូង ដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេហៅថា " សារគមនាគមន៍សម្រាប់ភាពជាអ្នកដឹកនាំក្នុងព្រះសហគមន៍ (Communication for Pastoral Leadership) ។ វគ្គដំបូងនេះ គ្រោងនឹងចាប់ផ្តើមនៅ ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ ។

Add new comment

1 + 0 =