១៥នាក់ថ្មី ករណីវិជ្ជមានវីរូសកូវីដ១៩និងជាសះស្បើយ០១នាក់

កម្ពុជារកឃើញ ករណីវិជ្ជមានវីរូសកូវីដ១៩ ថ្មីចំនួន១៥ នាក់ និងជាសះស្បើយម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១១ ខែសីហានេះ ។ 

 

ប្រភពដដែលបន្តថា ក្នុងចំណោម១៥ នាក់នេះ គឺមានជនជាតិចិន ចំនួន១៣នាក់ ខ្មែរ២នាក់។ ជនជាតិចិនទាំង១៣នាក់នោះបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន។ សព្វថ្ងៃបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំពោះជនជាតិខ្មែរ ២នាក់ ក្នុងនោះមានកុមារម្នាក់ផង ពួកគាត់ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសតៃវ៉ាន់ ក្រសួងសុខាភិបាលក៏បានបញ្ជួនទៅសម្រាកព្យាបាលនៅមណ្ឌសុខភាពចាក់អង្រែផងដែរ។

 

តាមក្រសួងសុខាភិបាលអ្នកទាំងនោះបានមកដល់ប្រទេសកម្ពុជា កាល់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ 

 

ចំពោះអ្នកដែលបានជាសះស្បើយម្នាក់ គឺបុរសវ័យ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរត្រលប់មកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។ ក្រោយពីធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមនាចំនួន២ដង ពេលនេះអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកំពង់ស្ពឺហើយ។ 

 

រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវីរូសកូវីដ១៩ សរុបចំនួន ២៦៦នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ២២០នាក់។ កម្ពុជាក៏មិនទាន់មានករណីឆ្លងក្នុងសហគមន៍នៅឡើយទេ។

Add new comment

1 + 13 =