អាជ្ញាធរបារាំងប្រកាសវិធានការប្រឆាំងនឹងការលក់រាយតាមអនឡាញរបស់ក្រុមហ៊ុនមួយ

ប្រទេសបារាំងគឺជាប្រទេសមួយដែលបានសម្រេចចិត្តចាត់វិធានការប្រឆាំងនឹងគេហទំព័រលក់រាយតាមអ៊ីនធឺណិតនៅក្នុងគោលបំណងដែលរដ្ឋាភិបាលបាននិយាយថា ដើម្បីការពារអ្នកប្រើប្រាស់។​

លោក ប្រ៊ុយណូ ឡឺ មែរ (Bruno Le Maire)រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបារាំងកំពុងចាត់វិធានការ​ប្រឆាំងនឹង គេហទំព័រមួយ "Wish" ដែលជាគេហទំព័រលក់ទំនិញរាយមួយ ដើម្បីការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសបារាំង។

លោក ឡឺ មែរ បាន​និយាយ​តាម​វិទ្យុថា​ ៖ «​យើង​ស្នើ​ឱ្យ​លុប​ឈ្មោះ​គេហទំព័រ​នេះ និងស្នើឲ្យបញ្ឈប់សក​ម្មភាពរបស់គេហទំព័រ នេះ​ផងដែរ»។

លោកបាននិយាយថា ៖ «ការសម្រេចនេះគឺវាអនុលោមទៅតាមច្បាប់ដែលមានគោលបំណងការពារអ្នកប្រើប្រាស់ ឬយើងនឹងបោះជំហានមួយបន្ថែមទៀត»៕

Add new comment

7 + 2 =