Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវឃាត់ខ្លួន
លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន នៅថ្ងៃទី១០ ខែមិនថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងការចេញសែកស្អុយ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា លោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន ដោយសារការចេញសែកស្អុយ។
មន្រ្តីខេត្តនេះមិនទាន់មានការបញ្ជាក់លំអិតនៅឡើយទេពីករណីនេះថាមានការពាក់ព័ន្ធជាមួយនឹងករណីអ្វីពិតប្រាកដនោះទេ គ្រាន់តែថាការឃាត់ខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយ តែប៉ុណ្ណោះ។
ប្រភពច្បាស់ការណ៍បានបង្ហេីបអោយដឹងថា លោកគឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនថ្លៃឯកឧត្តមទេសរដ្ឋមន្ត្រី ម្នាក់។ ហេីយកំពុងតែមានអ្នកអន្តរាគមន៍ដេីម្បីអោយនៅក្រៅឃុំ និងសម្របសម្រួលជាមួយដេីមបណ្តឹង។ សារព័ត៌មានធំៗក្នុងស្រុកមួយចំនួនត្រូវបានគេបិទមិនឲ្យផ្សាយនោះទេ បន្ទាប់ពីបានផ្សព្វផ្សាយ។ ដោយមានអ្នករត់ការអន្តរាគមន៍ក្នុងរឿងនេះ៕
Add new comment