អតីតមេដឹកនាំក្រុមឯករាជ្យហុងកុងត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិ

អតីតមេដឹកនាំនៃក្រុមនិសិត្សគាំទ្រឯករាជ្យហុងកុង ត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារ៍ ទី២៣ ខែវិច្ឆិកា ឱ្យជាប់ពន្ធនាគារសរុបចំនួន ៤៣ ខែពីបទព្យាយាមទាមទារឯករាជ្យ ចេញពីប្រទេសចិន និងពីបទលាងលុយកខ្វក់។

យុវនិស្សិត តូនី ជុង (Tony Chung) អាយុ ២០ ឆ្នាំត្រូវបានចោទប្រកាន់ពីបទអប្បគមន៍ ក្រោមច្បាប់សន្តិ​សុខជាតិដ៏ទូលំទូលាយ និងការលាងលុយកខ្វក់ក្នុងខែតុលា ឆ្នាំ ២០២០ ហើយត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅពេលនោះថាជននេះត្រូវបានឃុំខ្លួនរួមជាមួយមនុស្សពីរនាក់ទៀតនៅក្នុងហាងកាហ្វេមួយនៅជិតស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយបុរសមិនស្គាល់អត្តសញ្ញា​ណ ហើយត្រូវបានគេជឿថាកំពុងរៀបចំសម្រាប់ពាក្យសុំសិទ្ធិជ្រកកោនឲ្យពួកគេ។

ជុង បានចូលសារភាពថាមានកំហុសលើការចោទប្រកាន់ពីបទអប្បគមន៍ តែបានបដិសេធនឹងបទចោទប្រកាន់ពាក់ព័ន្ធនឹង ការលាងលុយកខ្វក់ ។

ការសារភាពទទួលកំហុសមួយករណីនេះ ​បាន​នាំ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​កាត់​ទោស​ខ្លួន ចំនួន ២៥ ភាគរយ​មក​នៅ​ត្រឹមជាប់ពន្ធនាគារចំនូន ៤០ ខែ​សម្រាប់​ការ​បះបោរ និង ១៨ ខែ​សម្រាប់​ការ​លាង​លុយ។

តាំងពីចាប់ខ្លួន ជុង  នៅសល់តែបីខែទៀតប៉ុណ្ណោះ នឹងត្រូវដល់កំណត់នៃការកាត់ទោសសរុបចំនួន៤៣ ខែ នេះហើយ ។

លោក ស្តេនឡី ចាន​( Stanley Chan) ចៅក្រមតុលាការបាននិយាយថា «គាត់បានរៀបចំផែនការ និងអនុវត្តសកម្មភាពយ៉ាងសកម្មដើម្បីបំបែកប្រទេស»។

ព្រះរាជអាជ្ញា បាននិយាយថា ចុងចោទបានដើរតួជាអ្នកគ្រប់គ្រងសម្រាប់ទំព័រ Facebook នៃសាខានិស្សិតដែល និយមសហរដ្ឋអាមេរិក និងអង្គការមួយដែលមានឈ្មោះថា  ក្រុមអ្នកផ្តួចផ្តើមឯករាជ្យភាព (Initiative Independence Party)៕

Add new comment

19 + 1 =