អតីតថ្នាក់ដឹកនាំកំពូល ហ្វ៊ុនស៊ិនប៉ិច ប្រកាសដឹកនាំអ្នកគាំទ្រចូលជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ

អតីតសមាជិកគណកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ីនប៉ិច ចំនូន៨រូប បានប្រកាស ចូលរួមជីវិតនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ សន្និសិទសារព័ត៌មាន នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រោយពីជម្លោះផ្ទៃក្នុង រ៉ាំរ៉ៃ គ្មានដំណោះ ស្រាយ ។  អតីតសមាជិក គណកម្មាធិការនាយកទាំងនោះរួមមាន ៖ 

១- លោក ចាប​ ញ៉ាលីវុធ​ អនុប្រធាន 

២- លោក ញ៉េប​ ប៊ុនជិន​ អនុប្រធាន

៣- លោក សាយ​ ហាក់​ អនុប្រធាន

៤- លោក ហេង​ ចន្ថា​ ​អនុប្រធាន 

៥- លោក យឹម​ សាវី​ អគ្គលេខាធិការ 

៦- លោក ឈឹម​ ឆន

៧- លោល ផាន់​ សិទ្ធ​ អគ្គលេខា​ និងជាអ្នកនាំពាក្យ

៨- លោក វណ្ណ ​សុផាន់ណា

លោក ញ៉េប ប៊ុនជិន ជាអតីតអនុប្រធាន គណបក្សហ្វ៊ុនស៊ីនប៉ិក បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីមូលហេតុ ដែលក្រុមថ្នាក់ដឹកនាំទាំង៨រូប សម្រេចដើរចេញ ពីគណបក្សហ្វ៊ុនស៊ីនប៉ិច គឺដោយសា គណបក្សនេះ មិនរាប់រកចាស់ៗដែលជាអ្នកតស៊ូ អបដំណើរ ដង្ហែរ ព្រះបរមរតនកោដ្ឋ នរោត្ត សីហនុ តាំងពីក្នុងរណសិរ្យរហូតបង្កើតគណបក្សហ្វ៊ុនស៊ុីនប៉ិច១៩៩៣ និងបានរួមបម្រើ ដង្ហែរតាមសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិរហូតមក។ 

លោកបញ្ជាក់បន្ថែមថា គេមិនត្រូវការយើងជាចាស់ទុំ ដែលមាន បទពិសោធន៍ក្ន៨ងការជ្រោមជ្រែងគណបក្សហ្វ៊ុនស៊ីនប៉ិច ហើយជាបុគ្គលដែលមានការគោរពស្រឡាញ់ពីសមាជិកសមាជិការនៅតាមមូលដ្ឋានដែរ។  យើងបានទុកពេលថ្វាយព្រះអង្គម្ចាស់ នរោត្តចក្រាវុទ្ធ ដែរដើម្បីពិចារណា ប៉ុន្តែ ច្រើនលើកច្រើនសារមកហើយប៉ុន្តែលោកហាក់បីដូចជាពុំមានបើកទ្វារចំហទទួលដោយស្វាមីភក្តិនោះទេ។  ហេតុនេះយើងរង់ចាំពេលវេលា សមាជិកសមាជិកាដ៏សកម្ម ថ្នាក់កណ្ដាលនិងថ្នាក់លើដែលគោរពស្រឡាញ់ចាស់ទុំនេះ គឺមិនបានរៀបចំការបោះឆ្នោតទេ គាត់រង់ចាំ មើលខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត។  តើគណបក្សហ្វ៊ុនស៊ីប៉ិចទទួលយកចាស់ទុំហ្នឹងឬអត់? ហេតុនេះយើងមិនអាចនៅដោយគ្មានជម្រកនោះទេហើយយើងជាថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវក៏មិនអាចឲ្យអ្នកដែលមាស្វាមីភក្តិ ចំពោះគណបក្សតាមរយៈយើងមានជម្រកនៅដែរ ។  ដូច្នេះយើងសម្រេចចិត្តនាំទាំងអស់ ដែលមានស្វាមីភក្តិរតាមរយៈយើងមកជ្រកកោនចូលរួមជាមួយគណបក្សខ្មែររួមជាតិរបស់ឯកឧត្តមញឹកប៊ុនឆៃ។ 

លោកបន្តថា យើងជ្រើសរើស ឯកឧត្តមញឹម ប៊ុនឆៃ  តែយើងយល់ថាឯកឧត្តមញឹកប៊ុនឆៃក៏ជាអ្នករងគ្រោះដូចយើងផងដែរ  យូរហើយឯកឧត្តមញឹកប៊ុនឆៃគឺជាសារ៉ាបានឈាមជ័រអ្នករាជានិយមតែមួយគត់ ។ មិនមែនគណបក្សប្រឆាំង។ យើងចង់រក្សាភាតរភាពជាបងប្អូន ។ ឯកឧត្តមញឹកប៊ុនឆៃគឺជាចាស់ទុំមួយ និងជាអ្នកតស៊ូ ក្នុងព្រៃ ។ ជម្រើសដ៏ល្អរបស់យើង គឺគណបក្សខ្មែររួបរួមជាតិ ជាទីពឹងសម្រាប់យើងប្រមាណ៤០ម៉ឺននាក់ ជាសមាជិក និងអ្នកគាំទ្រហ៊្វុនស៊ីនប៉ិចនៅមូលដ្ឋាន ចូលរួមជាមួយ។ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ និង ថ្នាក់ជាតិ២០២៣។ 

លោក ញ៉េប ប៊ុនជិន បន្តថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលគណបក្សរាជានិយមបានចុះ ខ្សោយយ៉ាងខ្លាំងបន្ទាប់ពីសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិចូលទិវង្គត ។ មានតែការបែកបាក់ គ្មានការបង្រួបង្រួមគ្នា។ អ្នកថ្មីមិន ត្រូវការមនុស្សចាស់ទុំដែលជាអ្នករាជានិយម ។

ចំពោះការចូលរួបរួមជីវភាពនយោបាយរបស់ អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច លោកញឹក ប៊ុនឆៃ ស្វាគមន៍យ៉ាងកក់ក្តៅ ដោយបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលដោយសេចក្ដីរីករាយ យ៉ាងក្រៃលែង ចំពោះការសម្រេចចិត្តរបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានធ្វើការ សម្រេចចិត្តមករួបរួមជាមួយគណបក្សខ្មែររួបរួមជាតិដើម្បីពង្រឹងអ្នករាជានិយម សីហនុនិយម ឱ្យក្លាយទៅជា គណបក្សមួយដ៏រឹងមាំឡើងវិញ៕

Add new comment

2 + 0 =