អង់គ្លេស និងឥណ្ឌាគ្រោងនឹងបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំ

FILE PHOTO: Britain's International Trade Secretary Anne-Marie Trevelyan delivers a speech at the Science Museum in London on Oct 19, 2021. (AFP/Pool/Getty Images Europe/Leon Neal)

ចក្រភពអង់គ្លេស និងឥណ្ឌាបានចាប់ផ្តើមធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការនៅទីក្រុងញូវដែលីកាលពីថ្ងៃព្រហស្បតិ៍ ទី​១៣ ខែមករា ក្នុងគោលបំណងបញ្ចប់កិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ ដែលអាចជំរុញពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំរាប់ពាន់លានផោន។

ចក្រភពអង់គ្លេសបានរៀបចំកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌាមួយក្នុងចំណោមអាទិភាពក្រោយ ការចាកចេញពីសហគមន៍អឺរ៉ុបរបស់ខ្លួន ខណៈដែលរដ្ឋមន្ត្រីនានាកំពុងស្វែងរកការរៀបចំគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចលឿនជាងមុននៅជុំវិញតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក ភីយូស ហ្គោយ៉ាល់ ( Piyush Goyal) រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌា និងសមភាគីអង់គ្លេសរបស់លោក គឺលោកស្រី អាន ម៉ារី ត្រេវីយ៉ាន (Anne-Marie Trevelyan) បាននិយាយនៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវដែលីកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេក៏នឹងចាប់ផ្តើម «ការប្រមូលផលដំបូង» ឬកិច្ចព្រមព្រៀងពា​ណិជ្ជកម្មបណ្តោះអាសន្នដែលមានកម្រិតនៅប៉ុន្មានខែខាងមុខ មុនពេលបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំងមូល។

លោក អាន ម៉ារី ត្រេវីយ៉ាន បាននិយាយថា «នេះគឺជាឱកាសមួយដែលយើងត្រូវតែចាប់យកដើម្បីដឹកនាំភាពជាដៃគូរបស់យើងតាមគន្លងនៃភាពរុងរឿងទៅវិញទៅមកសម្រាប់ទសវត្សរ៍ខាងមុខ»។

លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងនេះអាចធ្វើឱ្យការនាំចេញរបស់អង់គ្លេសកើនឡើងស្ទើរតែទ្វេដងទៅកាន់ប្រទេសឥណ្ឌា ហើយនៅឆ្នាំ​២០៣៥ ប្រទេសទាំងពីរអាចនឹងជំរុញពាណិជ្ជកម្មសរុបចំនួន ២៨ពាន់លានផោន  ក្នុងមួយឆ្នាំ៕

Add new comment

3 + 0 =