អគ្គនាយកអង្គការ សុខភាពពិភលោក WHO អរគុណបុរសខ្លាំងនៅកម្ពុជា

នាយកអង្គការ​សុខភាព​ពិភពលោក WHO បាន​ថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាល​កម្ពុជា​តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះ​ការអនុញ្ញាតិ​អោយ​នាវាទេសចរណ៍ Westerdam ចុះចត​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​មាន​ប្រទេស​ចំនួន​៥​បាន​បដិសេធ​មិន​អោយ​ចុះចត ។

ការបដិសេធ​របស់​បណ្ដា ប្រទេស ដូចជា កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ មិនឲ្យចូលចត ដោយសារ​តែ​ការព្រួយបារម្ភ​របស់​ពួក​គេ​ថា ក្នុង​ចំណោម​មនុស្ស​រាប់ពាន់នាក់​នៅ​លើកាប៉ាល់​ទាំងនោះ អាច​មាន​ផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ប៉ុន្តែ​ផ្ទុយ​ពី​ប្រទេស​ទាំងនោះ សម្ដេចតេជោ ហ៊ុន សែន ដែល​គេ​ស្គាល់ថា ជាបុរសខ្លាំង​នៅកម្ពុជា បានប្រកាស ព្រមទាំង​បានអនុញាតិ​អោយ​នាវា​នេះ បានចុះចត​នៅ​កម្ពុជា​នាព្រឹកថ្ងៃទី ១៣ នេះ ។ សម្ដេចតេជោ ហ៊ុន សែន តាមរយៈកិច្ចសម្ភាសន៍​ជា​មួយសារព័ត៌មាន ទំនោរ​លើរដ្ឋាភិបាល បានលើកឡើងថា ការធ្វើ​បែបនេះ គឺចង់បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​យ៉ាង​ពិត​ប្រាកដ ។  លោក​អះអាងថា ជំងឺ​ដែលលោក​ខ្លាច​មិនមែន វីរុសរលាកផ្លូវដង្ហើម​ប្រភេទថ្មី​នេះទេ គឺជំងឺភ័យខ្លាច ។

អគ្គនាយកអង្គការ​សុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus នៅ​លើ​បញ្តាញ ទំនាក់ទំនងសង្គម បាន​ថ្លែងអំណរគុណ​ដល់​លោកយ៉ាងខ្លាំង ។អគ្គ នាយក​នៃអង្គការ​កំពូល​រូបនេះបាន​លើកឡើងថា នេះ​ជាកិច្ចការ​មនុស្សធម៌​ដ៏​ចាំបាច់មួយ ក្នុង​ការរួមគ្នា​ប្រយុទ្ធប្រឆាំង ជា​មួយ​នឹង​ជំងឺ​ដ៏កាច​សាហាវនេះ ។ លោក Tedros Adhanom Ghebreyesus អរគុណ​ដោយ​មាន​បកប្រែជា​ខេមរភាសារ​យ៉ាងដូច្នេះ «ខ្ញុំ​សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការត្រួសត្រាយ​ផ្លូវ​ដល់​នាវា​ទេសចរណ៍ Westerdam ទាំង​នេះ​ជា​សកម្មភាព​មួយ ដើម្បី​ទប់ស្កាត់ភាព​វិលវល់ និង​អារម្មណ៍ភ័យខ្លាច នៃវីរុស Covid-19»។

តួរលេខ​ថ្មី​តាមរយៈ​មន្ត្រី​សុខាភិបាល​ចិន​នៅ​ខេត្តហ៊ូប៉ី​បានរាយការណ៍​មកថា មាន​អ្នកស្លាប់​ថ្មី​ចំនួន ២៤២ នាក់ និងករណី​ថ្មី​នៃ​វីរុសផ្តាសាយ​ប្រភេទ​នេះ​មាន​ចំនួន ១៤៨៤០ ករណី។ ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងពិភពលោក​យ៉ាងហោចណាស់ ១.៣៥៧ នាក់​និង​ចំនួន​ករណី​ដែល​បាន​បញ្ជាក់​ដល់​ទៅ​ជាង ៦០.០០០ នាក់ ៕

Add new comment

7 + 12 =