ហ្វីលីពីននៅតែបន្តរិតបន្តឹងវិធានប្រឆាំងកូវីដ១៩ នៅម៉ានីល

លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែតេ នឹងបន្តរក្សាវិធានការរិតបន្តឹងប្រឆាំងនឹងមេរោគកូវីដ ១៩ ដដែល នៅរដ្ឋធានីម៉ានីល ។

អ្នកនាំពាក្យរបស់លោកបានអះអាងថា វិធានការនេះនឹងបន្តរហូតដល់កម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបានចាប់ផ្តើមនៅក្នុងទីក្រុងនេះ។

ប្រទេសហ្វីលីពីនត្រូវបានគេដឹងថា គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន លឿនបំផុតមួយនៅអាស៊ី នៅមុនពេលដែលមានវិបត្តិកូវីដ១៩ ប៉ុន្តែកាលពីឆ្នាំ២០២០កន្លងទៅ កំណើនផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេសនេះបានធ្លាក់ចុះប្រមាណជា ៩,៥ ភាគរយ។

ប្រទេសនេះត្រូវបានគេចាត់ទុកថា គឺជាប្រទេសដែលរឹតបន្តឹងវិធានការសុវត្ថិភាពប្រឆាំងនឹងកូវីដ ១៩ យូរជាងគេបំផុតមួយ ហើយកំពុងតែជះឥទ្ធិពលដល់ការងារធ្វើរាប់លាន។

តាមការគ្រោងទុកវិធានការសុវត្ថិភាពប្រឆាំងនឹងកូវីដ ១៩ គឺត្រូវបញ្ចប់នៅចុងខែនេះ ប៉ុន្តែ ត្រូវបានពន្យារពេលបន្តទៀតរហូតដល់មានវាក់សាំង៕

Add new comment

1 + 0 =