ស​ម្តេច​ប៉ាប​៖ ​គ្រូ​អប់​រំ​ជំ​នឿ​ ​គឺ​ជា​អ្នក​ប្រ​កាស​ដំ​ណឹង​ល្អ​ទៅ​អស់​ជ​ន្នា​នុ​ជន​

ស​ម្តេច​ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​បាន​មាន​ប្រ​សាស​ន៍​ថា​ ​គ្រូ​អប់​រំ​ជំ​​នឿ​ ​គឺ​ពិត​ជា​មាន​តួ​នា​ទី​សំ​ខាន់​ ​ហើយ​គឺ​ជា​ជន​ប​ង្គោល​រ​បស់​ព្រះ​ស​ហ​គម​ន៍​ ​នៅ​ក្នុង​ការ​ប្រ​កាស​ដំ​ណឹង​ល្អ​រ​បស់​ព្រះ​គ្រីស្ត​ ។​ស​ម្តេច​ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​បាន​មាន​ប្រ​សាស​ន៍​ថា​ ​គ្រូ​អប់​រំ​ជំ​​នឿ​ ​គឺ​ពិត​ជា​មាន​តួ​នា​ទី​សំ​ខាន់​ ​ហើយ​គឺ​ជា​ជន​ប​ង្គោល​រ​បស់​ព្រះ​ស​ហ​គម​ន៍​ ​នៅ​ក្នុង​ការ​ប្រ​កាស​ដំ​ណឹង​ល្អ​រ​បស់​ព្រះ​គ្រីស្ត​ ។​

ស​ម្តេច​ប៉ាប​៖ ​គ្រូ​អប់​រំ​ជំ​នឿ​ ​គឺ​ជា​អ្នក​ប្រ​កាស​ដំ​ណឹង​ល្អ​ទៅ​អស់​ជ​ន្នា​នុ​ជន​

​ស​ម្តេច​ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​បាន​មាន​ប្រ​សាស​ន៍​ថា​ ​គ្រូ​អប់​រំ​ជំ​​នឿ​ ​គឺ​ពិត​ជា​មាន​តួ​នា​ទី​សំ​ខាន់​ ​ហើយ​គឺ​ជា​ជន​ប​ង្គោល​រ​បស់​ព្រះ​ស​ហ​គម​ន៍​ ​នៅ​ក្នុង​ការ​ប្រ​កាស​ដំ​ណឹង​ល្អ​រ​បស់​ព្រះ​គ្រីស្ត​ ។​

​វ៉ាទីកង់ញូវ បានរាយការណ៍ថា សម្តេចប៉ាប បានមានបន្ទូលវាយតម្លៃនូវតួនាទីរបស់គ្រូអប់រំជំនឿ បែបនេះ គឺនៅពេលដែលទ្រង់យាងទទួល តំណាងនៃក្រុមលោកអភិបាលព្រះសហគមន៍មកពីអឺរ៉ុប ដែលភាគច្រើនគឺជាអ្នកដែលទទួលបេសកម្មជាគ្រូអប់រំជំនឿ​ ហើយបានមកចូលរួមសន្និសីទនៅក្នុងបុរីវ៉ាទីកង់កាលពីសុក្រសប្តាហ៍មុន ។

សម្តេចប៉ាបបានមានបន្ទូលថា គ្រូអប់រំជំនឿ គឺជាអ្នកប្រកាសដំណឹងល្អទៅជន្នានុជនដែលមានជីវិត ហើយនិងអ្នកដែលមានបំណងទទួលយកព្រះគ្រីស្ត។ គ្រូអប់រំជំនឿ គឺជាអ្នកដែល ណែនាំមនុស្សទាំងអស់ឲ្យស្គាល់ពីព្រះជាម្ចាស់ ស្គាល់ព្រះគ្រីស្ត និងស្គាល់ខ្លួនឯង ។​

គួររំលឹកផងដែរថា កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ូដាប៉េសប្រទេសហុងគ្រី សម្តេចប៉ាបក៏បានមានបន្ទូលអំពីគ្រូអប់រំជំនឿផងដែរថា គ្រូអប់រំជំនឿ គឺជាក្រុមដែលមានការប្តេជ្ញាចិត្តខ្ពស់ ដែលអាចឲ្យកិច្ចការប្រកាសដំណឹងល្អ និងណែនាំពីវិធីដែលគ្រីស្តបរិស័ទអាចជួបជាមួយនឹងព្រះជាម្ចាស់៕​

Add new comment

4 + 0 =