សេវាសុខាភិបាលឯកជនចំនួន ៣មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩

ក្រសួងសុខាភិបាលការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ឱ្យដឹងនៅ​ថ្ងៃអង្គារ ទី៤ ខែឧសភា ថាក្រសួងសុខាភិបាល​បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន៣ ទីតាំងនឹងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩  ហើយសេវាសុខាភិបាលឯកជនទាំងនោះបានទទួលសិទ្ធិធ្វើតេស្ករសរកអង់ទីហ្សែនកូវីដ១៩ ផងដែរ។

ក្រសួងសុខាភិបាល​កាល​ពី​ថ្ងៃទី២២ ខែមេសា កន្លងមក បានចេញ​​​ប្រកាស​ស្តីពីការ​​​អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ ដែលមានមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ប្រើប្រាស់ Rapid Antigen Test CoVIT 19 ក្នុងក្របខណ្ឌទូទាំងប្រទេស។ បន្ទាប់​មក​នៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក៏​មាន​សេចក្តីប្រកាស​​ស្តីពីការអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ​។

បើតាម​លោក ម៉ម ប៊ុនហេង សេវាសុខាភិបាលឯកជននោះដែល​ត្រូវ​បានអនុញ្ញាត​នោះមាន​ មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ, មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពហុព្យា​បាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន៕

Add new comment

2 + 2 =