សេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីណែនាំ​ពីការ​ពង្រឹង​ការអនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ១៩ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្រ្ត​រាជ​ធានីភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃខេត្តកណ្តាលនៅ​ថ្ងៃទី​០៦ ខែឧសភា ខាងមុខនេះ។

នៅ​ក្នុង​សេចក្តីណែនាំ ដែលចុះ​ហត្ថលេខ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​​លើកឡើងនូវវិធាន​ការ​សំខាន់ៗមួយ​ចំនួន​ដល់​ក្រសួង​ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាល​រាជ​ធានី ខេត្តអនុវត្តន៍។ ក្នុងនោះ​ លោក​ក៏​បាន​ណែនាំ​ឱ្យ​គណៈអភិបាលរាជធានី ខេត្ត ត្រូវត្រៀមបម្រុងទុក​ជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឱ្យមានការផ្គត់ផ្គង់ស្បៀង ចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមាន ការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុងតំបន់ក្រហម។

ក្នុងករណីមាន តម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលមានខ្លឹមសារដូចខាងក្រោម៖

 

 

Add new comment

12 + 8 =